កម្មករបារាំងជាច្រើននៅតែប្រឆាំងយ៉ាងដាច់អហង្ការចំពោះច្បាប់សោធននិវត្តន៍ថ្មី (រូបថត៖ Le Monde) |
យោងតាមអាជ្ញាធរបារាំង ការជួបជុំ និងការដង្ហែក្បួននៅថ្ងៃទិវាពលកម្មអន្តរជាតិឆ្នាំ ២០២៣ មិនមែនគ្រាន់តែជាការប្រារព្ធពិធីធម្មតានោះទេ ប៉ុន្តែនេះនឹងជាឱកាសសម្រាប់សហជីពការងារ និងគណបក្សនយោបាយប្រឆាំងនៅក្នុងប្រទេសបារាំង ដើម្បីប្រមូលផ្តុំប្រជាជនឱ្យរួបរួមគ្នា បង្កើនការប្រឆាំងទៅនឹងគោលនយោបាយទូទៅរបស់រដ្ឋាភិបាល ជាពិសេសច្បាប់កំណែទម្រង់សោធននិវត្តន៍ ដែលទើបតែត្រូវបាន ប្រធានាធិបតី Emmanuel Macron ចុះហត្ថលេខា នៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣។ សេវាសម្ងាត់បារាំងបានព្រមានថា បើទោះបីជាវាជាថ្ងៃសម្រាកនិទាឃរដូវក៏ដោយ ក៏នៅតែមានប្រជាជនបារាំងចូលរួមប្រមាណ ៦០០.០០០ នាក់ ដែលច្រើនជាងទ្រង់ទ្រាយ ៥-៦ ដងនៃឆ្នាំមុន ដែលក្នុងនោះអាចមានដល់ទៅ ១០០ពាន់នាក់ នៅទីក្រុងប៉ារីស។ ជាការកត់សម្គាល់ ការហែក្បួនក្នុងឱកាសទិវាពលកម្មអន្តរជាតិឆ្នាំ ២០២៣ ក៏បានទាក់ទាញការចូលរួមពីសហជីពបរទេសផងដែរ៕