រោងចក្រនុយក្លេអ៊ែរ Natanz របស់អ៊ីរ៉ង់។(រូបថត៖ AFP/TTXVN) |
លោក Vahid Jalalzadeh ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃរដ្ឋសភាអ៊ីរ៉ង់ បានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Macron បានបង្ហាញការយកចិត្តទុកដាក់លើការតភ្ជប់ការចរចាស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ហើយលោកបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់អនុម័តលើវិធីសាស្ត្រមួយចំនួន អឺរ៉ុបនឹងអាចបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ ប្រធានាធិបតីស្វីសក៏បានផ្ញើរសារពីអាមេរិកដែលក្នុងនោះមានសំណើរបស់អាមេរិក សម្រាប់ជំនួបទ្វេភាគីដោយផ្ទាល់ជាមួយទីក្រុងតេហេរ៉ង់។
អង្គនីតិបញ្ញត្តិអ៊ីរ៉ង់ក៏បានឲ្យដឹងថា អ៊ីរ៉ង់នឹងមិនបោះបង់ជំហររបស់ខ្លួន តម្រូវឲ្យមានការធានាពីអាមេរិក និងលោកខាងលិចទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងការចរចា ដើម្បីស្ដារកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ឡើងវិញ៕