ប្រគល់អំណោយតបស្នងសងគុណចំពោះមុខសញ្ញាគោលនយោបាយសង្គម |
អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោកវរសេនីយ៍ឯកបំរុង Nguyen Van Hien ស្នងការរងនយោបាយនៃបញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់ទី ១ បានឲ្យដឹងថា៖ “ដើម្បីបន្តពង្រីកប្រពៃណី ផឹកទឹកនឹកដល់ប្រភព របស់ប្រជាជាតិនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងតៅ អង្គភាពបានរៀបចំសកម្មភាពជាច្រើន ដូចជាសាកសួរសុខទុក្ខ ជូនអំណោយតបស្នងសងគុណដល់មុខសញ្ញាគោលនយោបាយក្នុងអង្គភាព។ ទន្ទឹមនឹងនេះរួមសហការជាមួយខេត្ត ក្រុងនានាសាកសួរសុខទុក្ខបណ្ដាគ្រួសារគោលនយោបាយ យុទ្ធជនមានជំងឺ យុទ្ធជនពលី វីរៈអ្នកម្ដាយវៀតណាម នៅតាមខេត្ត ក្រុង ដែលអង្គភាពបានឈរជើងចាប់ពី ខេត្ត Hai Phong Quang Ninh ដល់ខេត្ត Nghe An ផងដែរ។ អំណោយនីមួយៗបានបង្ហាញពីមនោសញ្ចេតនារបស់កម្មាភិបាល យុទ្ធជន ឆ្មាំសមុទ្រជូនប្រជាជនផងដែរ”៕