ប្រគល់រង្វាន់សំរាប់វណ្ណកម្មទ្រឹស្តីទិតៀនអក្សរសាស្ត្រសិល្បៈឆ្នើមចំនួន ២៨ |
នៅឆ្នាំនេះមានអ្នកនិពន្ធចំនួន ២៨ នាក់ត្រូវបានតម្កើងកិត្តិនាមដោយមាន វណ្ណកម្មទ្រឹស្តីនិងទិតៀនអក្សរសាស្ត្រសិល្បៈឆ្នើមដែលបានបោះពុម្ពផ្សាយ នៅឆ្នាំ២០១៦-២០១៧។តាមរយៈនោះបានបញ្ជាក់និងគាំទ្រចំពោះវណ្ណកម្មទ្រឹស្តី និងទិតៀនដែលបំរើដោយផ្ទាល់សំរាប់ការតម្រង់ទិសនៃគោលមាគ៌ាដឹកនាំរបស់ បក្សនិងរដ្ឋក្នុងវិស័យអក្សរសាស្ត្រនិងសិល្បៈ។ ថ្លែងនៅក្នុងពិធីនេះ លោក សាស្ត្រាចារ្យរង បណ្ឌិត Phan Trong Thuong អនុប្រធានអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាទ្រឹស្តីទិតៀន អក្សរសាស្ត្រនិងសិល្បៈមជ្ឈិមបានសង្កត់ធ្ងន់ថា៖
“លទ្ធផលនៃការប្រគល់រង្វាន់នេះបានសឲ្យឃើញថាវណ្ណកម្មដែលបានទទួលរង្វាន់ភាគច្រើនមានឥទ្ធិពលវិជ្ជមានក្នុងជីវភាពរស់នៅផ្នែកអក្សរសាស្ត្រនិងសិល្បៈ ដែលត្រូវបានទទួលស្គាល់ដោយអ្នកទិតៀននិងសាធារណជន។ តាមរយៈនោះ រួមចំណែកក្នុងការបញ្ជាក់ពីតម្លៃនិងតម្រង់ទិសនៃសកម្មភាពច្នៃប្រឌិត។ ក្រុមប្រឹក្សាទ្រឹស្តីទិតៀនអក្សរសាស្ត្រនិងសិល្បៈមជ្ឈិមបានកសាងនិងសុក្រិត្យ បទបញ្ញត្តិនិងដំណើរការពិចារណាចំពោះការប្រគល់រង្វាន់ដែលអាចឆ្លើយតប នឹងតម្រូវការប្រកបដោយ សមភាព តម្លាភាព បើកចំហរ និងប្រជាធិបតេយ្យ សំដៅទាក់ទាញស្ថាប័នបុគ្គលជាច្រើនចូលរួមដោយធានានូវកិត្យានុភាពនៃការ ប្រគល់រង្វាន់នេះ។ "
នៅក្នុងពិធីនេះដែរក្រុមប្រឹក្សាទ្រឹស្តីទិតៀនអក្សរសាស្ត្រនិងសិល្បៈមជ្ឈិមក៏បានប្រគល់រង្វាន់ជូនចំពោះសមូហភាពចំនួន៩ដែលរួមចំណែកក្នុងការអភិវឌ្ឍន៍ ទឹ្រស្តីទិតៀនអក្សរសាស្ត្រនិងសិល្បៈនៅវៀតណាមផងដែរ៕