ប្រគល់រង្វាន់”ផ្កាយ Thang Gieng” និងលើកសរសើរ”និស្សិតល្អ៥យ៉ាង”

Chia sẻ
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិ
វាប្រពៃណីសិស្សា​នុសិស្ស និស្សិតនិងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩មករាឆ្នាំ១៩៥០-ថ្ងៃទី៩​មករាឆ្នាំ២០១៧) នាយប់ថ្ងៃទី៨មករា នៅទីក្រុងហូជីមិញ បានប្រារព្វឡើងពិធី​ប្រគល់រង្វាន់៖ផ្កាយ Thang Gieng និងពិធីលើកសរសើរ៖”និស្សិតល្អ៥​យ៉ាង” ​“សមូហភាពនិស្សិតល្អ៥យ៉ាង” ថ្នាក់មជ្ឈឹម ឆ្នាំ ២០១៦។ 
ប្រគល់រង្វាន់”ផ្កាយ Thang Gieng” និងលើកសរសើរ”និស្សិតល្អ៥យ៉ាង” - ảnh 1
ប្រគល់រង្វាន់”ផ្កាយ Thang Gieng” និងលើកសរសើរ”និស្សិតល្អ៥យ៉ាង”

(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាប្រពៃណីសិស្សា​នុសិស្ស 
និស្សិតនិងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩មករាឆ្នាំ១៩៥០-ថ្ងៃទី៩​មករាឆ្នាំ២០១៧) 
នាយប់ថ្ងៃទី៨មករា នៅទីក្រុងហូជីមិញ បានប្រារព្វឡើងពិធី​ប្រគល់រង្វាន់៖ផ្កាយ Thang
 Gieng និងពិធីលើកសរសើរ៖”និស្សិតល្អ៥​យ៉ាង” ​“សមូហភាពនិស្សិតល្អ៥យ៉ាង” ថ្នាក់មជ្ឈឹម ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ប្រធានគណៈកម្មា
ធិការចលនាប្រជាជនមជ្ឈឹមបាន​សង្កត់ធ្ងន់ថា៖

          “ ដោយតួនាទីជាអង្គការនយោបាយសង្គម របស់និស្សិត សមាគមនិស្សិត​វៀត
ណាមដើរតួនាទីដ៏សែនសំខាន់ លើកទឹកចិត្ត គាំទ្រនិស្សិតវៀតណាមត្រៀមខ្លួនជា
ស្រេចចំពោះគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយ​សេចក្ដីប្រាថ្នា​ និងសុឆ័ន្ទះរបស់
ជំនាន់វ័យក្មេង និស្សិតវៀតណាមនាបច្ចុប្បន្ន នឹងបន្តពង្រឹងនិងពង្រីកប្រពៃណីដ៏ភ្លឺ
ស្វាងរបស់ជំនាន់មុនៗ។”

          ឆ្នាំនេះ កិត្តិនាម” និស្សិតល្អប្រាំយ៉ាង” ថ្នាក់មជ្ឈឹម ត្រូវបានប្រគល់ជូននិស្សិត
ឆ្នើមចំនួន៥៣រូប ដែលបានបំពេញល្អបទដ្ឋានទាំងប្រាំគឺ៖សិលធម៌ល្អ សិក្សារៀនសូត្រ
ល្អ កម្លាំងកាយមាំមួន ធ្វើសកម្មភាពស្ម័គ្រចិត្តល្អ និងធ្វើសមាហរណកម្មល្អ។ ​កិត្តិនាម”
សមូហភាពនិស្សិតល្អប្រាំយ៉ាង” ថ្នាក់មជ្ឈឹមត្រូវបានប្រគល់អោយ​សមូហភាពឆ្នើមចំ
នួន១២។ រួមជាមួយគ្នានោះ រង្វាន់”ផ្កាយ Thang Gieng ”ឆ្នាំ ២០១៦ត្រូវបានប្រគល់
អោយនិស្សិតឆ្នើមចំនួន១០០នាក់ផងដែរ៕

ប្រតិកម្មទៅវិញ