(VOVworld) - នាយប់ថ្ងៃទី៤ មិថុនា នៅខេត្ត Vinh Phuc ភាគខាងជើងវៀតណាម ក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាមបានរៀបចំពិធីប្រគល់រង្វាន់បរិស្ថាន
វៀតណាមឆ្នាំ២០១៥។នេះជារង្វាន់ផ្លូវការនិងមានតែមួយគត់របស់ក្រសួង ធនធាន
ធម្មជាតិនិងបរិស្ថានដើម្បីប្រគល់ជូនបណ្ដាបុគ្គល អង្គការនិងសហគមន៍ដែលមាន
ស្នាដៃឆ្នើមក្នុងបុព្វហេតុការពារបរិស្ថាន។នាឆ្នាំនេះ គណៈចាត់តាំងបានប្រគល់
រង្វាន់ជូនអង្គការ បុគ្គលចំនួន៥០ដែលមាន ស្នាដៃឆ្នើមក្នុងវិស័យចំនួន៨រួមមាន៖
ការគ្រប់គ្រងរដ្ឋអំពីកិច្ចការពារបរិស្ថាន ការ ងារអប់រំបណ្ដុះបណ្ដាល សារព័ត៌មាន
អំពីកិច្ចការពារបរិស្ថាន ដំណោះស្រាយ ការពារ ប្រើប្រាស់សមស្របនិងអភិវឌ្ឍន៍
ធនធានធម្មជាតិសំដៅទប់ទល់ទៅនឹងបំរ៉ែ បំរួលអាកាសធាតុ ជាដើម៕