|
ទិដ្ឋភាពនៃពិធី |
(VOVworld)- ការប្រគល់រង្វាន់និងបើកតាំងពិព័រណ៍នៃការប្រឡងគូរូបថ្លុកស្តីពី
សមភាពភេទបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១មិនានៅសារមន្ទីរនារីវៀតណាម។ការប្រឡងគូរូបថ្លុកនេះបានបំផុសឡើងកាលពីខែវិច្ឆិកាឆ្នាំ២០១៥ដែលទាក់ទាញ វណ្ណកម្មជាង១១៦របស់អ្នកនិពន្ធទូទាំងប្រទេស។ គណៈចាត់តាំងបានជ្រើសរើស វណ្ណកម្មឆ្នើមចំនួន៤០សម្រាប់បង្ហាញក្នុងការតាំងពិព័រណ៍ដែរ ដែលក្នុងនោះមាន ៣វណ្ណកម្មទទួលជ័យលាភី។ វិចិត្រករ Ly Truc Dung សមាជិកនៃគណៈមេ ប្រយោគនៃការប្រឡងនេះបានឲ្យដឹងថា៖
“នេះជាការប្រឡងពិសេសមួយដែលមិនធ្លាប់មាននៅវៀតណាម។ ការប្រឡង នេះក៏បានឆ្លុះបញ្ជាំងយ៉ាងច្បាស់លាស់ថា ត្រូវធ្វើអ្វីមួយសម្រាប់នារីដើម្បីគេ ទទួលបាន
នូវសមភាព”។ ទោះបីជាគំនូរទាំងអស់នេះជាគំនូរកំប្លែង គំនូរូបថ្លុក ក៏ដោយប៉ុន្តែ
តាមពិតទៅគឺដាស់តឿនមនុស្សគ្រប់រូបឲ្យឃើញច្បាស់ថា សមភាព ភេទគឺសំខាន់
ណាស់”។
នេះជាលើកដំបូងដែលប្រព្រឹត្តទៅការប្រឡងគូរូបថ្លុកស្តីពីសមភាពភេទនៅ
វៀតណាម។វណ្ណកម្មឆ្នើមនៃការប្រឡងនេះនឹងបានបង្ហាញនៅសារមន្ទីនារីវៀត ណាមរហូតដល់ថ្ងៃទី១០មិនាឆ្នាំ២០១៦៕