ប្រគល់រង្វាន់នៃការប្រកួតចាប់ផ្តើមអាជីវកម្មដីសណ្តទន្លេ Cuu Long

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២២ ខែធ្នូ នៅទីក្រុង Can Tho សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) - សាខាដីសណ្តទន្លេ Cuu Long បានសម្របសម្រួលជាមួយខេត្ត ក្រុង និងសាកលវិទ្យាល័យក្នុងតំបន់រៀបចំ "ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងការផ្តល់រង្វាន់នៃការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មនៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៣។

ប្រគល់រង្វាន់នៃការប្រកួតចាប់ផ្តើមអាជីវកម្មដីសណ្តទន្លេ Cuu Long - ảnh 1លោក Nguyen Phuong Lam នាយក VCCI Can Tho និងលោកស្រី Luong Thi Huong Giang អគ្គនាយកក្រុមហ៊ុនភាគហ៊ុនឧសថ Domesco  បានផ្តល់រង្វាន់ដល់គម្រោងល្អៗនៅក្នុងកម្មវិធីប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៣ (រូបថត៖ thoidai.com.vn)

ឆ្នាំនេះ ការប្រលងនេះបានទទួលការដាក់ពាក្យប្រកួតចំនួន ១.៥១១ ឯកសារ ពីបេក្ខជនជាង ៤.០០០ នាក់ មកពី ១២/១៣ខេត្ត/ក្រុង ក្នុងតំបន់ដីសណ្តទន្លេ Cuu Long  និងខេត្ត/ក្រុងក្រៅតំបន់។ លោក Nguyen Phuong Lam នាយក VCCI តំបន់វាលសណ្តរទន្លេ Cuu Long  បានឲ្យដឹងថា៖ “ការចូលរួមរបស់អ្នកនៅថ្ងៃនេះ គឺជាឱកាសមួយដើម្បីផ្ទៀងស្តាប់ មើលឃើញ និងយល់ពីបញ្ហាជាច្រើន។ មិនត្រឹមតែសិក្ខាសាលាឬការពិភាក្សាប៉ុណ្ណោះដែលអាចជួយអ្នកមានព័ត៌មានគ្រប់គ្រាន់ទេ យើងត្រូវធ្វើបច្ចុប្បន្នភាពថែមទៀត។  សិក្ខាសាលាថ្ងៃនេះ គឺមានតម្លៃណាស់អំពីនិន្នាការ អំពីរបៀបទទួលបានដើមទុន លទ្ធភាពទទួលបានលំហបរិយាកាស និងការប្រកួតប្រជែងរបស់យើងកាន់តែប្រសើរ។ ដំណើរការចាប់ផ្តើមអាជីវកម្មបង្កើតឡើងមិនត្រឹមតែចាប់ផ្តើមដោយការប្រកួតប្រជែងនោះទេ ប៉ុន្តែការប្រកួតប្រជែងនេះនឹងជួយយើងចាប់ផ្តើមនិងមានវិធីសាស្រ្តដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាង”។

លទ្ធផលនៃការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មនៃតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៣៖ គម្រោង "ផលិតនំដូងពីគ្រឿងផ្សំធម្មជាតិគ្មានជាតិគីមី និងថ្នាំពណ៌" (ខេត្ត Tien Giang) ទទួលបានរង្វាន់លេខពីរ; គម្រោង "ក្តាមសមុទ្រវៀតណាម - បង្កើតឡើងភាពខុសគ្នា" (ខេត្ត Ca Mau) ទទួលបានរង្វាន់លេខបី; គ្មានរង្វាន់លេខមួយទេ៕

ប្រតិកម្មទៅវិញ