ប្រគល់រង្វាន់៖គំនិតច្នៃប្រឌិតដើម្បីសហគមន៍ ២០១៥

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី៤មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់ជូនរង្វាន់សំរាប់ការប្រឡង ៖ ​គំនិតច្នៃប្រឌិត​ដើម្បីសហគមន៍២០១៥។​ 
ប្រគល់រង្វាន់៖គំនិតច្នៃប្រឌិតដើម្បីសហគមន៍ ២០១៥ - ảnh 1
ប្រគល់រង្វាន់៖គំនិតច្នៃប្រឌិតដើម្បីសហគមន៍ ២០១៥

          (VOV)_នាព្រឹកថ្ងៃទី៤មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់
ជូនរង្វាន់សំរាប់ការប្រឡង ៖ ​គំនិតច្នៃប្រឌិត​ដើម្បីសហគមន៍២០១៥។​ ក្រោយរយៈ
ពេល៦ខែ បំផុសការប្រឡង គណៈចាត់តាំងទទួលបានគំរោងការណ៍​គំនិត​ច្នៃប្រឌិត​ចំនួន ១៧៧ របស់បណ្ដាបុគ្គល សមូហភាពក្នុងទូទាំងប្រទេស លើគ្រប់វិស័យ។
 គណមេប្រយោគបានប្រគល់លេខ១ ចំនួន១រង្វាន់ លេខ២ ២រង្វាន់ លេខ៣ ​បីរង្វាន់
 និងរង្វាន់លើកទឹកចិត្តចំនួន៥។

          ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀត​ណាម
​លោក Nguyen Thien Nhanបានវាយតំលៃខ្ពស់ចំពោះប្រសិទ្ធិភាព ការជះ​ឥទ្ធពល
​របស់​​ការប្រឡងចំពោះសង្គម។ លោក Nguyen Thien Nhan ​អះអាងថា៖“លើក​​ដម្កើង
​ការច្នៃប្រឌិតថ្មីរបស់ជនវៀតណាម ជាប្រភពកម្លាំងដើម្បី​អភិវឌ្ឍន៍​។ ប្រភព​​កម្លាំង
នេះ​កំពុងស្ថិតនៅក្នុងបាតដៃយើង។ ដើម្បីក្លាយទៅជា​ប្រទេស​ប្រកួត​ប្រេ​​ជែង​​យើង
ខ្ញុំមាន​គោលបំណងថា៖ វៀតណាមនឹងឆ្ពោះទៅ​ការច្នៃប្រឌិតថ្មី ​ដើម្បី​អភិវឌ្ឍន៍ប្រ
ទេសជាតិ។ ”

          ការប្រឡង់៖​គំនិតច្នៃប្រឌិតដើម្បីសហគមន៍នេះបានរួមចំណែកតភ្ជាប់ ពង្រឹង
និងពង្រីកផែនមហាសាមគ្គីជាតិ ដើម្បីការអភិវឌ្ឍន៍និរន្តរភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ