(VOV)-នាយប់ថ្ងៃទី២៧ធ្នូនៅរោងមហោស្រពវិទ្យុសំលេងវៀតណាមគណៈកម្មាធិការ
សុវត្ថិភាពចរាចរជាតិបានសហការជាមួយសមាគមតន្ត្រីករវៀតណាមប្រគល់រង្វាន់
និពន្ធបទចម្រៀងអំពីសុវត្ថិភាពចរាចរ។ ថ្លែងមតិនៅពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម Nguyen Xuan Phuc បានលើកដម្កើងវិទ្យុសម្លេងវៀតណាមនិង
សមាគមតន្ត្រីករវៀតណាមសហការជាមួយស្ថាប័នមានសម័ត្ថកិច្ចរៀបចំការប្រឡង
និពន្ធបទចម្រៀងអំពីសុវត្ថិភាពចរាចរ។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Nguyen Xuan
Phuc បានសង្កត់ធ្ងន់ថា៖
“អ្នកនិព័ន្ធរាប់រយនាក់និងវណ្ណកម្មចំនួន ៤ រយក្បាល បានសម្តែងនូវការយកចិត្ត ទុកដាក់របស់សង្គមទាំងមូលដល់ការងារសុវត្តិភាពចរាចរជាតិ ដែលជាបញ្ហា ក្តៅគគុកនៅវៀតណាមនិងក្នុងប្រទេសជាច្រើនលើសកលលោក។ ខ្ញុំសូមជូនពរ
ទទួលបានជោគជ័យក្នុងការប្រឡងនេះ។ ខ្ញុំសូមថ្លែងអំណរគុណសមាគមតន្ត្រីករ
និងវិទ្យុសម្លេងវៀតណាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារនេះ៕”
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc (Image: Internet) |