ប្រគល់រង្វាន់ និងការតាំងពិព័រណ៍ប្រឡងរូបថតសិល្បៈ “មាតុភូមិ​នៅក្បែរ​រលកសមុទ្រ”

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២០ ធ្នូ គណៈឃោសនាអប់រំមជ្ឈឹមបានរៀបចំពិធីប្រគល់រង្វាន់ និងការតាំងពិព័រណ៍ប្រឡងរូបថតសិល្បៈថ្នាក់ជាតិ ដោយប្រធានបទស្ដីពីកោះសមុទ្រស្រុកកំណើត “មាតុភូមិនៅក្បែររលកសមុទ្រ”។ 
ប្រគល់រង្វាន់ និងការតាំងពិព័រណ៍ប្រឡងរូបថតសិល្បៈ “មាតុភូមិ​នៅក្បែរ​រលកសមុទ្រ” - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់ និងការតាំងពិព័រណ៍ប្រឡងរូបថតសិល្បៈ “មាតុភូមិនៅក្បែររលកសមុទ្រ”

ការប្រឡងនេះសំដៅរួមចំណែកបំផុសបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល ពង្រីកតម្លៃវប្បធម៌ កម្លាំងពលំរបស់មនុស្សវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ និងធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះអះអាងពីទស្សនៈរបស់វៀតណាមក្នុងកិច្ចការពារយ៉ាងរឹងមាំនិងប្ដូរផ្ដាច់នូវឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី កោះសមុទ្រ។ ដោយទទួលបានវណ្ណកម្មចូលរួមប្រឡងជាង ៦ ០០០ នោះ គណៈមេប្រយោគបានប្រគល់រង្វាន់ជើងឯកចំនួន ២ រង្វាន់ រង្វាន់លេខ ២ ចំនួន ៤ រង្វាន់ រង្វាន់លេខ ៤ ចំនួន ៦ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់ ជូនវណ្ណកម្មនានា។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានគណៈកម្មការយោសនាអប់រំមជ្ឈឺម លោក Nguyen Trong Nghia បានអះអាងថា៖

 “ទទួលបានភាពជោគជ័យនៃការប្រឡងនេះ ស្ថាប័នមានសមត្ថកិច្ចចាំបាច់ត្រូវពង្រីកថែមទៀតនូវតួនាទីតម្រង់ទិសដៅនៃសកម្មភាពសិល្បៈ ធានាគោលការណ៍ និងគោលមាគ៌ាយ៉ាងត្រឹមត្រូវរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ។ តាមនោះ ចាំបាច់ត្រូវលើកទឹកចិត្តដល់សិល្បករនិពន្ធវណ្ណកម្មដែលមានតម្លៃអំពីវប្បធម៌ សិល្បៈបម្រើភារកិច្ចនយោបាយរបស់ប្រទេសជាតិផងដែរ”៕

ប្រតិកម្មទៅវិញ