|
ពិធីប្រគល់រង្វាន់ KOVA លើកទី១០ (Image: Vietnam+) |
Vovworld-នៅពិធីប្រគល់រង្វាន់ KOVA លើកទី១១ដែលប្រព្រឹត្តទៅនាព្រឹក
ថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយមានបុគ្គលចំនួន១២នាក់និងសមូហភាពឆ្នើម
ចំនួន៤ត្រូវបានប្រគល់រង្វាន់។ នេះជាបណ្ដាសមូហភាពបុគ្គលគំរូឆ្នើមមានការ
រួមវិភាគទានជាច្រើនក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ពលកម្ម ផលិតកម្ម លើ
វិស័យជាច្រើន។ ថ្លែងមតិនៅពិធីប្រគល់រង្វាន់ អនុប្រធានរដ្ឋវៀតណាមលោក
ស្រី Nguyen Thi Doan ប្រធានរង្វាន់ KOVA បានសង្កត់ធ្ងន់ថា រង្វាន់ KOVA ជា
រង្វាន់របស់ការរួមវិភាគទានដើម្បីប្រទេសជាតិ។ តាំងពីពេលបានបង្កើតមក
បរិមាណបុគ្គលសមូហភាពបានទទួលរង្វាន់ KOVA កាន់តែបានកើនឡើងពី
មួយថ្ងៃទៅមួយថ្ងៃ។ អនុប្រធានរដ្ឋមានបំណងបណ្ដាគំរូដែលទទួលបានរង្វាន់
KOVA បន្តប្រឡង់ប្រណាំងខំប្រឹងប្រែងដើម្បីរួមចំណែកកសាងប្រទេសជាតិ៕