ប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ” ជូនឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម

Chia sẻ

(VOVWORLD) - ពិធីប្រគល់មេដាយ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ” ជូនឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម Prasanna Gamage  ដោយសម្ព័ន្ធអង្គការមិត្តភាពវៀតណាមរៀបចំឡើង ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ ធ្នូ នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោក Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់ដំណែងនៅវៀតណាម ឯកអគ្គរដ្ឋ ទូត Prasanna Gamage បានធ្វើការយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនងវៀតណាម - ស្រីលង្កាលើគ្រប់វិស័យ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស្រីលង្កាបានអះអាងថា នឹងបន្តផ្សព្វផ្សាយ និងណែនាំរូបភាពដ៏ស្រស់ស្អាតរបស់វៀតណាមដល់មិត្តភក្តិអន្តរជាតិ; ទន្ទឹមនឹងនោះ លោកជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះដ៏ល្អ ទំនាក់ទំនងស្រីលង្កា-វៀតណាមនឹងបន្តរីកចម្រើនខ្លាំងលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ