ទិដ្ឋភាពនៃពិធី (រូបថតៈ qdnd) |
តាមនោះ អ្នកស្ម័គ្រចិត្តនិយាយរួម និងយុវជនស្ម័គ្រចិត្តនិយាយដោយឡែកមានវត្តមានជានិច្ច ត្រៀមជាស្រេច ដោះ ស្រាយរាល់វិបត្តិ ត្រៀមជាស្រេចជួយឧបត្ថម្ភសហគមន៍និងចូលរួមយ៉ាងសកម្មទៅ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Phi Long លេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានឲ្យដឹងថា៖
“មហាសន្និបាតសម្ព័ន្ធយុវជនលើកទី១១នាពេលខាងមុខ យើងខ្ញុំនឹងដាក់ បញ្ចូល ចលនាយុវជនស្ម័គ្រចិត្តឲ្យក្លាយទៅជាចលនាផ្លូវការនិងមានទ្រង់ទ្រាយធំ ។ យើងខ្ញុំសង្ឃឹមថា នេះជាប្រភពលើកទឹកចិត្តឲ្យយុវជន រួមចំណែកកម្លាំងកាយ ចិត្តទៅក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។
នៅក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់ពានរង្វាន់សមូហភាពចំនួន៨ ពានរង្វាន់បុគ្គលចំនួន៧ដែលមានស្នាដៃឆ្នើមក្នុងការងារស្ម័គ្រចិត្ត៕