ប្រគល់ពានរង្វាន់សារព័ត៌មានជាតិ “ដើម្បីបុព្វហេតុអប់រំវៀតណាម” ឆ្នាំ២០២១

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកានៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះបណ្តាលបានសហការជាមួយគណៈឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និងសមាគមអ្នកសារព័ត៌មានវៀតណាម រៀបចំពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិ “ដើម្បីបុព្វហេតុអប់រំវៀតណាម” ឆ្នាំ២០២១។

ប្រគល់ពានរង្វាន់សារព័ត៌មានជាតិ “ដើម្បីបុព្វហេតុអប់រំវៀតណាម” ឆ្នាំ២០២១  - ảnh 1ប្រគល់ពានរង្វាន់លេខ ១ ជូនម្នាស់ពានរង្វាន់ (រូបថត៖giaoducthoidai.vn)

ពានរង្វាន់សារព័ត៌មានជាតិ “ដើម្បីបុព្វហេតុអប់រំវៀតណាម” ឆ្នាំ ២០២១ មានស្នាដៃចំនួនជាង ៧០០ របស់ទីភ្នាក់ងារសារព័ត៌មានពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន ចូលរួមក្នុងប្រភេទទាំង ៤ (បោះពុម្ព អេឡិចត្រូនិក វិទ្យុ និងទូរទស្សន៍)។ យោងតមក្រុមប្រឹក្សាមេប្រយោគ គុណភាពនៃស្នាដៃចូលរួមឆ្នាំនេះគឺល្អណាស់ ប្រធានបទមានភាពសម្បូរបែបនិង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជីវភាពអប់រំ ច្បាមជាប់ព្រឹត្តិប័ត្រព័ត៌មាននឹងបញ្ហាបច្ចុប្បន្ននៃវិស័យអប់រំ។ ស្នាដៃមួយចំនួនត្រូវបានបង្ហាញតាមបែបទំនើប និងល្អិតល្អន់ក្នុងទម្រង់ជា Mega Story, Emagazine។ រូបភាពនៃការអប់រំត្រូវបានឆ្លុះបញ្ចាំងនៅតាមគ្រប់តំបន់ ទីក្រុង តំបន់ខ្ពង់រាប និងតំបន់ឆ្ងាយដាច់ស្រយាលផងដែរ ។

ក្រុមប្រឹក្សាមេប្រយោគបានឯកភាពជ្រើសរើសនូវស្នាដៃល្អបំផុតចំនួន ៦២ សម្រាប់ប្រគល់ពានរង្វាន់ ដែលក្នុងនោះរង្វាន់ពិសេសត្រូវបានផ្តល់ជូនស្នាដៃ "ឆ្ពោះទៅកាន់ចំណុចកណ្ដាលនៃជំងឺរាតត្បាត" និពន្ធដោយក្រុមអ្នកនិពន្ធនៃកាសែត Lao Dong៕

ប្រតិកម្មទៅវិញ