ប្រគល់ពានរង្វាន់ការប្រឡងសរសេរ “គំរូគ្រូបង្រៀនវៀតណាម” ឆ្នាំ ២០១៧ |
នាថ្ងៃទី ១៤ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម រួមសហការជាមួយសហជីពអប់រំវៀតណាមរៀបចំពិធីបូកសរុប និង ប្រគល់ពានរង្វាន់ “គំរូគ្រូបង្រៀនវៀតណាម” ឆ្នាំ ២០១៧។
បន្ទាប់ពីរយៈពេល ៥ ខែ បំផុសនោះ គិតដល់ថ្ងៃទី ៩ តុលា ឆ្នាំ២០១៧ គណៈចាត់តាំងថ្នាក់ទូទាំងប្រទេសទទួលបានវណ្ណកម្មចំនួន ៣០០ របស់អង្គភាពចំនួន ៧៦ ដែលបានជ្រើសរើសពីវណ្ណកម្មចំនួន ៧ ពាន់។ វណ្ណកម្មទាំងអស់ចូលរួមការប្រឡងនេះគឺជារឿងរ៉ាវពិត និងរស់រវើកអំពីគំរូគ្រូបង្រៀនឆ្នើម និងការលះបង់ចំពោះផ្នែកអប់រំ និងសង្គម។
ដោយផ្អែកលើការវាយតម្លៃ និងលទ្ធផលនៃការប្រឡងនោះ គណៈចាត់តាំងបានសម្រេចចិត្តប្រគល់ពានរង្វាន់ពិសេសចំនួនពីរ ពានរង្វាន់លេខ ១ ចំនួន ២ រង្វាន់ លេខ ២ ចំនួន ៤ រង្វាន់ ។ ពានរង្វាន់ពិសេសចំនួនពីរត្រូវបានប្រគល់ជូនអ្នកនិពន្ធ Ho Thi Kim Hanh នៅ Dong Thap និងអ្នកនិពន្ធ Nguyen Danh Hoang និង Nguyen Thi Xuyen នៅខេត្ត Thanh Hoa៕