ប្រគល់ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈសម្រាប់សាច់ញាតិយុទ្ធជនពលី

Chia sẻ
(VOVWORLD) -នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីប្រគល់ ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈសម្រាប់សាច់ញាតិយុទ្ធជនពលីចំនួន ៤៩៨ នាក់។
ប្រគល់ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈសម្រាប់សាច់ញាតិយុទ្ធជនពលី - ảnh 1ប្រគល់ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈសម្រាប់សាច់ញាតិយុទ្ធជនពលី (internet) 

នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធីប្រគល់ ប័ណ្ណមាតុភូមិកត់ត្រាគុណូបការៈសម្រាប់សាច់ញាតិយុទ្ធជនពលីចំនួន ៤៩៨ នាក់។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា មាតុភូមិ និងប្រជាជនវៀតណាមមិនដែលភ្លេចគុណូបការៈរបស់ជនដែលពលីជីវិត  ហើយជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការរិះរកររាល់វិធានការ ដំណោះស្រាយដើម្បីបញ្ជាក់ឲ្យបានឆាប់ៗ និងអនុវត្តគោលនយោបាយអាទិភាពចំពោះជនមានគុណូបការៈ និងសាច់ញាតិរបស់គេ។ លោកស្រីបានអះអាងថាការអាទិភាពសម្រាប់ជនមានគុណូបការៈជាមួយបដិវត្តន៍ គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តម និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់រដ្ឋ និងសង្គមទាំងមូល។ លោកស្រីស្នើឲ្យថ្នាក់ដឹកនាំផ្នែកការងារ យុទ្ធជនពិការ និងសង្គមបន្តស្រាវជ្រាវ សម្រេចរួចរាល់គោលនយោបាយ និងអនុវត្តការបញ្ជាក់គោលនយោបាយសម្រាប់ជនមានគុណូបការៈជាមួយបដិវត្តន៍ ដើម្បីតបស្នងសងគុណចំពោះការឈឺចាប់ និងលះបង់របស់ជនមានគុណូបការៈ និងក្រុមគ្រួសាររបស់គេ៕

ប្រតិកម្មទៅវិញ