ប្រគល់ជូនផែនទីនិងឯកសារអំពីអធិបតេយ្យភាពកោះសមុទ្រឲ្យបញ្ជាការដ្ឋានកងយោធភូមិភាគទី៣

Chia sẻ
(VOVworld)-នាថ្ងៃទី១០មេសា នៅទីក្រុង Hai Phong
ភាគខាងជើងវៀតណាម ក្រសួងព័ត៌មាននិងឃោសនា
 បានប្រគល់ជូន

ប្រគល់ជូនផែនទីនិងឯកសារអំពីអធិបតេយ្យភាពកោះសមុទ្រឲ្យបញ្ជាការដ្ឋានកងយោធភូមិភាគទី៣ - ảnh 1
លោក Nguyen Bac Son និងគណៈប្រតិភូចូលរួមការតាំងពិរព៌ណ
(រូបថតៈ vov)


(VOVworld)-នាថ្ងៃទី១០មេសា នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម ក្រសួងព័ត៌មាននិងឃោសនា បានប្រគល់ជូន បញ្ជាការដ្ឋាន កងយោធភូមិភាគ
ទី៣ បណ្តាផែនទី និងឯកសារ “Hoang Sa , Truong Sa របស់វៀតណាម ភ័ស្តុ
តាងប្រវត្តិសាស្រ្ត និងគតិយុត្ត”។ ឯកសារ វត្ថុតាង វណ្ណកម្មជាច្រើននិងផែនទី
ជាង១០០​ ត្រូវបានតាំងបង្ហាញ នៅ បញ្ជាការដ្ឋានកងយោធភូមិភាគទី៣ ជាការ ប្រមូលផ្តុំពីបណ្តាប្រភពឯកសារ ដែលបានប្រកាសតាំងពីមុនមករបស់អ្នកវិទ្យា សាស្រ្តជាតិនិងអន្តរជាតិ។ នៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងឃោសនា
លោក  Ngyen Bac Son បានឲ្យដឹងថា៖

        “ឯកសារ វត្ថុតាងនៅទីនេះ សុទ្ធតែជាឯកសារប្រមូលពីវៀតណាម និង បណ្តាប្រទេសលើពិភពលោក ក្នុងនោះមានទាំងប្រទេសចិន រួមចំណែក​បញ្ជាក់ សិទ្ធអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong
Sa។​នោះជាផ្នែកទឹកដី មិនអាចកាត់ផ្តាច់ចេញរបស់វៀតណាម។ ការតាំងបង្ហាញ
នេះ  អះអាងគោលជំហរសុច្ចរិតរបស់វៀតណាម លើកកំពស់ស្មារតីសាមគ្គី ការ
ទទួលខុសត្រូវរបស់កងទ័ពនិងប្រជាជនវៀតណាម ជនវៀតណាមនៅ​ឯ បរទេស​ ក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ”៕

ប្រតិកម្មទៅវិញ