(VOVworld)-នាថ្ងៃទី១៥តុលា ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានរៀបចំពិធី ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រធានសាធារណរដ្ឋសង្គមនិមយវៀត
ណាម ជូនចំពោះលោកស្រី Anissa Barak ជាអតីតនាយកការិយាល័យតំបន់ អាស៊ី-ប៉ាស៊ីហ្វិកចំណុះអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF)។
ថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc
Son បានរំលឹកឡើងវិញនូវការរួមវិភាគទានលើគ្រប់វិស័យរបស់លោកស្រី Anissa ចំពោះវៀតណាមនិងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
“លោកស្រី Anissa ជាទីគោរព រាល់ការរួមចំណែករបស់លោកស្រីសម្រាប់ បុព្វហេតុនិយាយភាសាបារាំងនៅវៀតណាម និងតំបន់គឺពិសេសផងនិងមាន
ប្រសិទ្ធភាពផង។ លោកស្រីមានការរួមចំណែកសកម្មក្នុងការពង្រីកវត្តមាននៃ ប្លុកនិយាយភាសាបារាំង និងបង្កើនទំនាក់ទំនងរវាង OIF និងតំបន់អាស៊ី-ប៉ាស៊ី
ហ្វិក ចំពោះការអនុវត្តគោលនយោបាយកិច្ចការបរទេសធ្វើសមាហរណកម្មរបស់
វៀតណាម”។
|
ប្រគល់គ្រឿងឥសរិយយសមិត្តភាពជូនអតីតការិយាល័យOIFទទួលបន្ទុកតំបន់
អាស៊ី-ប៉ាស៊ីហ្វិក |
សម្តែងក្តីសោមនាស្សរីករាយទទួលគ្រឿងឥស្សរិយយសមិត្តភាពនេះ លោក
ស្រី Anissa Barak មានប្រសាសន៍ថា៖
“ពីឥឡូវនេះខ្ញុំត្រូវបានចាត់ទុកជាមិត្តរបស់វៀតណាមមួយនាក់។ ខ្ញុំមាន មោទនភាពនិងកិត្តិយស អំពីប្រការនេះ។ខ្ញុំចង់អះអាងជាមួយមិត្តវៀតណាមថា ខ្ញុំនឹងខំប្រឹងប្រែងពង្រឹងនិងពង្រីកចំណងសមាគ្គីនេះដោយទឹកចិត្តស្មោះសរ សំដៅរួមចំណែកក្នុងការកសាងស្ពានសហប្រតិបត្តិការ ផ្លាស់ប្តូរនិងសន្ទនារវាង ប្រជាជាតិទាំងពីរផងដែរ”។
ក្នុងអាណត្តិរបស់ខ្លួន (ពីខែកញ្ញា២០១១ដល់ខែវិច្ឆិកា២០១៥) ជានាយិការ
ការិយាល័យ OIF តំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រចាំនៅក្រុងហាណូយ លោកស្រីបាន បង្កើតឡើងការិយាល័យអាចជឿទុកចិត្តបានចំពោះដៃគូក្នុងតំបន់ និងមានការ រួមផ្សំសកម្មជាមួថ្នាក់ដឹកនាំស្ថាប័នប្រទេសម្ចាស់ផ្ទះនិងបណ្តាប្រទេសក្នុងតំបន់៕