ប្រគំតន្ត្រី ” 2020 K-Pop Super Concert” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ខែ មករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - ថិតនៅក្នុងសកម្មភាពនៃព្រឹត្តិការណ៍ជាច្រើន ឆ្ពោះទៅរំលឹកខួបអនុស្សាវរីយ៍លើកទី ២៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េ ខាងត្បូង (ឆ្នាំ១៩៩២ - ២៩២៩) វិទ្យុសំឡេង វៀតណាម សហការជាមួយក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន Sublime  Entertainment (កូរ៉េខាងត្បូង) និង ក្រុមហ៊ុនTo&Ro Media  បានរៀបចំកម្មវិធីប្រគំតន្ត្រី “2020 K-Pop Super Concert” នៅ     ពហុកីឡដ្ឋានជាតិ My Dinh (ទីក្រុងហាណូយ) នៅថ្ងៃទី ១១ ខែមករាឆ្នាំ ២០២០ ខាងមុខនេះ។
ប្រគំតន្ត្រី ” 2020 K-Pop Super Concert” នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ខែ មករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ - ảnh 1 ទិដ្ឋភាពសារព័ត៌មានប្រគំតន្ត្រី “ 2020 K-Pop Super Concert” (រូបថត៖ Vov.vn)

នេះជាព័ត៌មានដែលបានផ្តល់ជូននៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៣ ខែធ្នូនៅទីក្រុងហាណូយ។ លោក Ngo Minh Hien អគ្គនាយករងវិទ្យុសម្លេងវៀតណាមបានលើកច្បាស់ថា៖  “វៀតណាមនិងកូរ៉េខាងត្បូងគឺជាប្រទេសពីរដែលមានចំណងមិត្ត ភាពដ៏ល្អប្រពៃ។ ការរៀបចំប្រគំតន្ត្រី “ 2020 K-Pop Super Concert” នាពេលខាងមុខនេះនឹងជា    ឱកាសសម្រាប់ប្រទេសទាំងពីរ ក្នុងការបន្តបង្កើនទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួតតាមរយៈតន្រ្តីផងដែរ។ “ 2020 K-Pop Super Concert” គឺជាពិធីប្រគុំតន្រ្តីដំបូងបង្អស់ដែលត្រូវបានវិទ្យុសម្លេងវៀតណាម សហការជាមួយដៃគូរៀបចំឡើងហើយនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការដ៏ធំធេងរបស់យុវវ័យសម័យថ្មីនាបច្ចុប្បន្ននេះដែរ។ ព្រឹត្តិការណ៍តន្ត្រីនេះក៏បានអះអាងអំពីកិច្ចខិតខំប្រឹងប្រែងនិងទិសដៅច្បាស់ លាស់របស់វិទ្យុសម្លេងវៀតណាមក្នុងការបង្កើតយុទ្ធសាស្ត្រវិទ្យុ កសាងវិទ្យុសម្លេងវៀតណាមឲ្យក្លាយទៅជាស្ថាប័នផ្សព្វផ្សាយពហុរូបភាពនិងពហុមេឌាដ៏ខ្លាំងក្លាផងដែរ "៕

ប្រតិកម្មទៅវិញ