លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅពិធីបង្ហាញមូលនិធិវ៉ាក់សាំងបង្ការ
ប្រឆាំងកូវីដ ១៩។ (រូបថត៖ VGP) |
គិតត្រឹមវេលាម៉ោង១៧ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២១ ប្រាក់ឧបត្ថម្ភចំនួន ១២៩៩ពាន់លានដុងត្រូវផ្ញើរទៅក្នុងមូលនិធិបង្ការប្រឆាំងកូវីដ ១៩ (រួមមាន រូបិយប័ណ្ណវៀតណាមនិងរូបិយប័ណ្ណបរទេសដែលបានប្ដូរជាប្រាក់ដុងវៀតណាម)។ ក្រៅពីនោះ គណៈគ្រប់គ្រងមូលនិធិបានបង្ហើបឲ្យដឹងថា នៅមាន ទឹកប្រាក់ជាង៤៣៦៧ ពាន់លានដុងទៀតដែលអ្នកផ្ដល់ជំនួយសន្យា ឧបត្ថម្ភ ប៉ុន្តែមិនទាន់ផ្ញើរ នាំឲ្យទឹកប្រាក់ឧបត្ថម្ភសរុបរហូតមកដល់ពេលនេះ តាមការគ្រោងទុកឡើងដល់ទៅជាង៥៦៦៦ពាន់លានដុង។
តាមការកំណត់របស់ក្រសួងហិរញ្ញវត្ថុ គណៈគ្រប់គ្រងមូលនិធិកំពុង អនុវត្តន៍ការប្រកាសជាសាធារណៈនូវសមតុល្យនៃមូលនិធិ ក៏ដូចជាបញ្ជី ឈ្មោះអង្គការ បុគ្គលដែលបានផ្ដល់ឧបត្ថម្ភ នៅលើវេបផតថលព័ត៌មាន អេឡិចត្រូនិកនៃក្រសួងហិរញ្ញវត្ថុនិងមធ្យោបាយសារព័ត៌មានមហាជនផងដែរ៕