ប្រកាសសន្ទស្សន៍អំពីប្រសិទ្ធភាពនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត (PAPI) ឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ឧសភា នៅទីក្រុងហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរៀបចំសន្និសីទដើម្បីប្រកាសសន្ទស្សន៍អំពីប្រសិទ្ធភាពនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត (PAPI) ឆ្នាំ ២០២១។ 
ប្រកាសសន្ទស្សន៍អំពីប្រសិទ្ធភាពនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត (PAPI) ឆ្នាំ ២០២១ - ảnh 1ទិដ្ឋភាពនៃសន្និសីទប្រកាសសន្ទស្សន៍ PAPI ឆ្នាំ ២០២១ (រូបថត៖ hanoimoi.com.vn)

ថ្លែងក្នុងពិធីប្រកាសនោះ តំណាង UNDP ប្រចាំនៅវៀតណាម លោក Caitlin Wiesen បានឲ្យដឹង គោល ដៅរួមរបស់ PAPI គឺដើម្បីលើកកម្ពស់គុណភាព នៃមុខងាររបស់រដ្ឋាភិបាល ការឆ្លើយតប លក្ខណៈតម្លាភាព និងគណនេយ្យភាពរបស់ស្ថាប័នសាធារណៈ និងតាមដានវឌ្ឍនភាពនៃការអនុវត្តរបៀបវារៈសំខាន់ៗនៃសិទ្ធិមនុស្ស។ យោងតាមលោកស្រី Caitlin Wiesen ការរកឃើញពីរបាយការណ៍ PAPI ឆ្នាំ ២០២១ គឺមានសារៈសំខាន់ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅលើប្រសិទ្ធភាពនៃអភិបាលកិច្ចសាធារណៈ  ដោយមានការចូលរួមរបស់ប្រជាជន។ UNDP សង្ឃឹមថា ទិន្នន័យដែលបានចេញផ្សាយនឹងជួយផ្តល់ឯកសារយោងដែលមានប្រយោជន៍សម្រាប់ប្រទេសវៀតណាមក្នុងកម្មវិធីតាក់តែងច្បាប់ឆ្នាំ ២០២២ របស់ខ្លួន។

សន្ទស្សន៍សមាសធាតុ PAPI ២០២១ ថ្នាក់ខេត្តបង្ហាញថា បើប្រៀបធៀបនឹងលទ្ធផលនៃឆ្នាំ ២០២០ មានខេត្តនិងក្រុងចំនួន ៣០ បានកែលំអរប្រសិទ្ធភាពនៃសកម្មភាពក្នុងការផ្តល់សេវាសាធារណៈ អភិបាលកិច្ចបរិស្ថាន និងអភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក។  នាំមុខគេក្នុងការបូកសរុបលទ្ធផល PAPI ២០២១ របស់ខេត្ត ក្រុងគឺខេត្ត Thua Thien-Hue, ខេត្ត Binh Duong និង ខេត្ត Thanh Hoa៕

ប្រតិកម្មទៅវិញ