ទិដ្ឋភាពនៃពិធី |
នេះជាលើកទីមួយហើយដែល Bac Lieu មានបេតិកភណ្ឌវប្បធម៌ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ហើយ “មុខរបរធ្វើអំបិលនៅ Bac Lieu” ត្រូវបានដាក់ចូលជាបេតិកភណ្ឌវប្បធម៌អរូបីវៀតណាម នោះជាប្រភេទសិប្បកម្មប្រពៃណី។
ថ្លែងមតិនៅពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Cao Xuan Thu Van បានអះអាងថា៖ មុខរបរធ្វើអំបិលនៅខេត្ត Bac Lieu បានក្លាយជាបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ មិនត្រឹមតែជាមោទនភាពរបស់ប្រជាជននៅស្រុក Dong Hai ស្រុក Hoa Binh និងប្រជាជន Bac Lieu ប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកជាក់ស្តែងក្នុងការអភិរក្សភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់វៀតណាមទៀតផង៕