ប្រកាសការតែងតាំងស្នាដៃចំនួន ១១ ប្រភេទនៃពានរង្វាន់ “Bui Xuan Phai - ដើម្បីក្តីស្រឡាញ់ហាណូយ” ឆ្នាំ ២០២១

Chia sẻ

(VOVWORLD) - ការប្រកាសនិងពិធីប្រគល់ពានរង្វាន់គ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែតុលាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។

ប្រកាសការតែងតាំងស្នាដៃចំនួន ១១ ប្រភេទនៃពានរង្វាន់ “Bui Xuan Phai - ដើម្បីក្តីស្រឡាញ់ហាណូយ” ឆ្នាំ ២០២១ - ảnh 1ស៊េរីសៀវភៅ “ Thang Long Kinh Ki - Ke Cho” (បោះពុម្ពផ្សាយគីមដុង) របស់លោក Nguyen Huy Thang - Nguyen Quoc Tin ត្រូវបានជ្រើសតាំងសម្រាប់ពានរង្វាន់ ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ (រូបថត៖ dangcongsan.vn)
 
 ក្រុមប្រឹក្សាមេប្រយោគនៃពានរង្វាន់ “Bui Xuan Phai- ដើម្បីក្តីស្រឡាញ់ហាណូយ” លើកទី ១៤ ឆ្នាំ ២០២១ ទើបតែអនុម័តលើការតែងតាំងស្នាដៃចំនួន ១១ សម្រាប់ពានរង្វាន់ចំនួន ៤ ប្រភេទ តាមនោះ ជ្រើសរើសពានរង្វាន់ផ្លូវការ។ ការប្រកាសនិងពិធីប្រគល់ពានរង្វាន់គ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែតុលាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។

ក្រៅពី “ពានរង្វាន់ធំ” ដែលបានប្រកាសតែក្នុងពិធីប្រគល់ពានរង្វាន់ គណៈកម្មាធិការរៀបចំបានណែនាំការតែងតាំងចំនួន ១០ ក្នុង ៣ ប្រភេទ គឺ៖ “ស្នាដៃ” “គំនិត” និង“ ការងារ” ដែលត្រូវបានប្រកាសតាមលំដាប់ចៃដន្យ។ ការតែងតាំងស្នាដៃចំនួន ១១ ត្រូវបានជ្រើសរើសដោយគណៈមេ ប្រយោគ ពីមនុស្សរាប់សិប គំនិត ការងារ ស្នាដៃដែលជាប់ទាក់ទងជាមួយហាណូយក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ មានគម្រោងធំៗ ទាក់ទងនឹងគោលនយោបាយទីក្រុង មានគម្រោងទាក់ទងនឹងលំហនៃទីក្រុងហាណូយ មានជនបរទេសដែលបង្ហាញក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ ក៏ដូចជាប្រជាជនក្នុងតំបន់តែងតែយកទីក្រុងហាណូយធ្វើជាការបំផុសគំនិតសម្រាប់ការងារនិងបញ្ចូលក្នុងស្នាដៃរបស់ខ្លួនពេញមួយជីវិត។

ពានរង្វាន់ “Bui Xuan Phai - ដើម្បីក្តីស្រឡាញ់ហាណូយ” មានគោលបំណងផ្តល់រង្វាន់ដល់អ្នកនិពន្ធ ស្នាដៃ គំនិតនិងការងារដែលមានតម្លៃវិទ្យាសាស្ត្រនិងសិល្បៈខ្ពស់ សម្បូរទៅដោយសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ៕

 

ប្រតិកម្មទៅវិញ