បុព្វហេតុកសាងនិងការពារមាតុប្រទេសត្រូវមានការរួមវិភាគទានរបស់បណ្ដាសិល្បករ

Theo VOV -
Chia sẻ
 

បុព្វហេតុកសាងនិងការពារមាតុប្រទេសត្រូវមានការរួមវិភាគទានរបស់បណ្ដាសិល្បករ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សសម្ព័ន្ធសមាគមអក្សរសាស្ត្រ-សិល្បៈវៀតណាម។ (VOV)



        Vovworld-នាព្រឹកថ្ងៃទី២១កញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត
វៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយគនៈកម្មាធិការបក្សសម្ព័ន្ធ
សមាគមអក្សរសាស្ត្រ-សិល្បៈវៀតណាម។ ថ្លែងមតិនៅទីនេះ អគ្គលេខា Nguyen
Phu Trong បានសំណូមពរគណៈកម្មាធិការបក្សសម្ព័ន្ធសមាគមអក្សរសាស្ត្រសិល្បៈ
វៀតណាមត្រុវយកចិត្តទុកដាក់ក្នុងការងារកសាងបក្សកិច្ចការចាត់តាំងកម្មាភិបាល
លើកកំពស់ការយល់ដឹងនយោបាយ ការទទួលខុសត្រូវពលរដ្ឋជាដើម។ លោក
អគ្គលេខាបានចាត់ទុកថា ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសត្រូវការ
មានការរួមវិភាគទានរបស់ជួរអ្នកអក្សរសាស្ត្រ សិល្បករ។ បក្ស រដ្ឋ ស្ថាប័នផ្នែកនានា
នឹងបន្តដឹកនាំបញ្ជាណែនាំគ្រប់គ្រងនិងបង្កលក្ខណៈងាយស្រួលដើម្បីអក្សរសាស្ត្រ
សិល្បៈនិងបណ្ដាអ្នកអក្សរសាស្ត្រសិល្បករមានលក្ខណៈធ្វើសកម្មភាពច្នៃប្រឌិត
ស័គ្រសមជាមួយប្រជាជាតិ ប្រទេសជាតិ ប្រជាជន ចំពោះបុព្វហេតុកសាងនិង
ការពារមាតុប្រទេសសង្គមនិយម ដើម្បីគោលដៅប្រជាជនសម្បូរធូធា ប្រទេសជាតិ
ខ្លាំងមាំមួន ប្រជាធិបតេយ្យ សម្ភាព អរិយ្យធម៍៕

ប្រតិកម្មទៅវិញ