បំពេញសំណុំឯកសារដាក់បញ្ជូលមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក

Chia sẻ
(VOVWORLD) - Yen Tu គឺជាជួរភ្នំដ៏ពិសិដ្ឋមួយដែលមានរហស្សនាមថា "ទឹកដីព្រះពុទ្ធ" ជាកន្លែងសម្រាប់ធ្វើធម្មយាត្រា គយគន់វត្តអារាមបុរមបុរាណ ដែលលាក់ខ្លួនក្នុងទេសភាពដ៏ធំអស្ចារ្យ។
បំពេញសំណុំឯកសារដាក់បញ្ជូលមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក - ảnh 1មណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu (រូបថត៖ VOV)

ដោយមានគុណតម្លៃលេចធ្លោដ៏វិសេសវិសាលនោះ មណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu មានឱកាសត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌពិភពលោកអន្តរខេត្តដើមដំបូងនៅវៀតណាម។ នាបច្ចុប្បន្ននេះ ខេត្ត Quang Ninh, Bac Giang និង Hai Duong កំពុងខិតខំប្រឹងប្រែងបំពេញសំណុំឯកសារជាផ្លូវការ ដើម្បីដាក់ជូន UNESCO ក្នុងឆ្នាំ ២០២២។

Yen Tu គឺជាជួរភ្នំដ៏ពិសិដ្ឋមួយដែលមានរហស្សនាមថា "ទឹកដីព្រះពុទ្ធ" ជាកន្លែងសម្រាប់ធ្វើធម្មយាត្រា គយគន់វត្តអារាមបុរមបុរាណ ដែលលាក់ខ្លួនក្នុងទេសភាពដ៏ធំអស្ចារ្យ។ គុណតម្លៃនៃមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu មានអាយុកាលប្រវត្តិសាស្ត្រជាង ៧០០ ឆ្នាំ ហើយជាសក្ខីភាពនៃដំណាក់កាលអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃរាជរង្ស Tran និងនិកាយ Truc Lam Yen Tu ។

បំពេញសំណុំឯកសារដាក់បញ្ជូលមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក - ảnh 2លេខាគណៈកម្មាធិការបក្សខេត្ត និងប្រធានគណៈកម្មាធិការប្រជាជននៃខេត្តចំនួន ៣ គឺខេត្ត Quang Ninh, Bac Giang និង Hai Duong បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការ ក្នុងនោះមានការសម្រេចសំណុំឯកសារវិទ្យាសាស្ត្រ Yen Tuដាក់ជូន UNESCO (រូបថត៖ VOV)

នាខែមករា ឆ្នាំ 2021 រដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Giang និង Hai Duong រួមទាំងស្ថាប័នពាក់ព័ន្ធនានា ដើម្បីកសាងសំណុំឯកសារជ្រើសតាំងមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu ដាក់ជូន UNESCO ស្នើ ធ្វើការពិចារណា និងដាក់បញ្ជូលទៅក្នុងបញ្ជីឈ្មោះបេតិកភណ្ឌពិភពលោក។

 បច្ចុប្បន្ននេះ ខេត្តទាំងបីគឺ Quang Ninh, Bac Giang និង Hai Duong បានសម្រេចជាមូលដ្ឋាននូវសំណុំឯកសារវិទ្យាសាស្ត្រ Yen Tu។ តាមផែនការ ឯកសារជ្រើសតាំងជាផ្លូវការដើម្បីដាក់ជូន UNESCO នឹងសម្រេចរួចរាល់មុនថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ