បំពេញរបៀងគតិយុត្តបម្រើអោយការងារគ្រប់គ្រងរដ្ឋអំពីការរៀបចំ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លី

Chia sẻ
(VOVWORLD) - យោងតាមរបាយការណ៍បានអោយដឹងថា បណ្ដាគោលជំហរ និងគោល នយោបាយរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលស្ដីពីការរៀបចំ គ្រប់គ្រង និងប្រើប្រាស់ ដីធ្លីនៅតាមទីក្រុង ត្រូវបានចេញផ្សាយទាន់ពេលវេលាហើយសមស្របទៅនឹង ការពិតជាក់ស្ដែង។
បំពេញរបៀងគតិយុត្តបម្រើអោយការងារគ្រប់គ្រងរដ្ឋអំពីការរៀបចំ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លី - ảnh 1ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh (រូបថត៖ quochoi.vn) 

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២៧ ខែឧសភា រដ្ឋសភាបានស្ដាប់ហើយពិភាក្សាអំពីរបាយការណ៍របស់ ក្រុមឃ្លាំមើលនៃរដ្ឋសភាចំពោះការអនុ វត្តគោលនយោបាយនិងច្បាប់ស្ដីពីការ រៀបចំ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លីនៅតាមទីក្រុងនានាចាប់តាំងពីពេលដែល ច្បាប់ដីធ្លីឆ្នាំ២០១៣ចូលជាធរមានរហូតដល់ដំណាច់ឆ្នាំ២០១៨។

        យោងតាមរបាយការណ៍បានអោយដឹងថា បណ្ដាគោលជំហរ និងគោល នយោបាយរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលស្ដីពីការរៀបចំ គ្រប់គ្រង និងប្រើប្រាស់ ដីធ្លីនៅតាមទីក្រុង ត្រូវបានចេញផ្សាយទាន់ពេលវេលាហើយសមស្របទៅនឹង ការពិតជាក់ស្ដែង។ ថ្លែងរបាយការណ៍របស់ក្រុមឃ្លាំមើលនៃរដ្ឋសភា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាលោក Vu Hong Thanh បានចាត់ទុកថា៖

        “ប្រព័ន្ធច្បាប់ស្ដីពីការរៀបចំនិងគ្រប់គ្រងដីធ្លីនៅតាមទីក្រុងត្រូវបានចេញ ផ្សាយយ៉ាងគ្រប់គ្រាន់ ទាន់ពេលវេលា គ្របដណ្ដប់លើវិស័យជាច្រើន ឆ្លើយតប នឹងតម្រូវការរបស់ប្រទេសជាតិ ក៏ដូចជាសមស្របទៅនឹងទំនៀមទំលាប់អន្តរជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិ ផងដែរ។ ប្រការនេះបានបង្កើតឡើងប្រភព ហិរញ្ញវត្ថុដ៏ធំធេងសម្រាប់ការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសនិង សង្គម អភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ បម្រើគោលដៅឧស្សាហូបនីយកម្មនិង ទំនើបកម្មប្រទេសជាតិ។ តាមនោះរួមចំណែកលើកកំពស់ប្រសិទ្ធភាពក្នុងការប្រើ ប្រាស់ដីធ្លី រាំងស្កាត់ស្ថានភាពបាត់បង់និងខ្ជះខ្ជាយក្នុងការរៀបចំនិងប្រើប្រាស់ដីធ្លី”។

        នៅសម័យប្រជុំនេះ បណ្ដាសមាជិកសភាបានស្នើអោយរដ្ឋសភានិងរដ្ឋា ភិបាលបញ្ជាណែនាំដើម្បីមិនទុកអោយកើតមានឡើងស្ថានភាពខ្វះខាតដីធ្លីសម្រាប់ការអភិវឌ្ឍសំណង់សុខុមាលភាពសង្គមនានាដូចជាអប់រំ សុខាភិបាល និង លេងកំសាន្ត សំដៅធានាបរិយាកាសរស់នៅសម្រាប់ប្រជាជន។ សមាជិកសភា Pham Van Hoa នៃខេត្ត Dong Thap បានចាត់ទុកថា៖

        “ខ្ញុំស្នើអោយរដ្ឋាភិបាលបញ្ជាណែនាំការអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយ តម្លាភាពនូវការប្រគល់ដី ឬអោយជួលដី ដើម្បីអនុវត្តន៍គម្រោងសេដ្ឋកិច្ចសង្គម តាមរយៈការដេញថ្លៃសិទ្ធិប្រើប្រាស់ដី ហើយមានយន្តការបែងចែកដីធ្លីនៅ ក្នុងទីក្រុងអោយបានសមស្របរវាង រស់នៅ ដីសម្រាប់ចរាចរណ៍ ដីសាធារណៈ កន្លែងលេងកំសាន្ត និងដីសម្រាប់សកម្មភាពហាត់ប្រាណកីឡា”៕

ប្រតិកម្មទៅវិញ