ការកែច្នៃ និងវេចខ្ចប់ផ្លែស្រកានាគសម្រាប់នាំចេញ (រូបថត៖ Vu Sinh/VNA) |
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ទើបចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្ដីសម្រេចចិត្តបង្កើតក្រុមការងារផ្ដល់ប្រឹក្សាក្នុងប្រទេស (DAG) នៅវៀតណាម ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA)។ ដូច្នេះ បញ្ជីរាយនាមសមាជិកផ្លូវការនៃក្រុម DAG វៀតណាមត្រូវបានបំពេញបន្ថែមសមាជិកចំនួន ៣ ទៀតគឺ៖ សម្ព័ន្ធសមាគមកែច្នៃ និង និងនាំចេញគ្រឿងសមុទ្រវៀតណាម (VASEP); សមាគមរបរនេសាទវៀតណាម (VINAFIS); មជ្ឈមណ្ឌលអប់រំធម្មជាតិ (ENV) ។ ដូច្នេះហើយ ក្រុមការងារ DAG វៀតណាម មានសមាជិកផ្លូវការចំនួន ៦។
សូមបញ្ជាក់ដែរថា មុខងារសំខាន់របស់ក្រុមការងារ DAG វៀតណាមគឺប្រមូលផ្ដុំ បញ្ចេញទស្សនៈ និងផ្តល់អនុសាសន៍ ប្រឹក្សាចំពោះការអនុវត្តកម្មវិធីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកិច្ចព្រមព្រៀង EVFTA ស្របតាមការសន្យាចំពោះកិច្ចព្រមព្រៀងផងដែរ៕