បំពេញបន្ថែមថវិការចំនួន ៧ ៦៥០ ពាន់លានដុង ដើម្បី​បញ្ជាទិញ​វ៉ាក់សាំង​បង្ការជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីទើបបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចស្តីពីការបំពេញបន្ថែមថវិការ ចំនួន ៧៦៥០ ពាន់លានដុងដល់ក្រសួងសុខាភិបាល ដើម្បីបញ្ជាទិញ និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៦១ លានដូស។ 
បំពេញបន្ថែមថវិការចំនួន ៧ ៦៥០ ពាន់លានដុង ដើម្បី​បញ្ជាទិញ​វ៉ាក់សាំង​បង្ការជំងឺកូវីដ ១៩ - ảnh 1វ៉ាក់សាំង Covid-19 របស់ AstraZeneca  (រូបថត៖ AP)

ក្នុងនោះមានវ៉ាក់សាំងចំនួន ៣០ លានដូស របស់ក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម ដែលត្រូវបានក្រុមហ៊ុន AstraZeneca ផលិត និង វាក់សាំងចំនួន ៣១ លានដូសទៀត ដែលត្រូវបានក្រុមហ៊ុន Pfizer ផលិត។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីបានយល់ព្រមចំណាយថវិកាចំនួន ៣៧ ពាន់លានដុង សម្រាប់ការទទួល ការដឹកជញ្ជូន ការចែកចាយ ការជួលឃ្លាំងស្តុកវ៉ាក់សាំង ការបញ្ជាកទិញបរិក្ខាពេទ្យសម្រាប់ការចាក់វ៉ាក់សាងបង្ការកូវីដ ១៩ ដែលត្រូវបាន COVAX Facility និងប្រទេសនានាជួយឧបត្ថម្ភផងដែរ៕

ប្រតិកម្មទៅវិញ