រូបថត៖ baochinhphu.vn |
COVAX facility គឺជាយន្តការមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីធានាថាប្រទេសនានាអាចទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩។ ក្នុងយន្តការនេះ អង្គការសុខភាពពិភពលោក (WHO) បានសម្របសម្រួលជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង និងដៃគូ ដើម្បីធានាថាប្រទេសទាំងអស់ទទួលបានវ៉ាក់សាំងប្រកបដោយសមភាពនិងប្រសិទ្ធភាព។ COVAX នឹងធានាថាបណ្តាប្រទេសដែលចូលរួមក្នុងយន្តការនេះអាចទទួលបានវ៉ាក់សាំងជាមួយនឹងការគ្របដណ្តប់ប្រមាណ ២០% នៃចំនួនប្រជាជននៅក្នុងឆ្នាំ ២០២១ ។
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៩០ ដែលចូលរួមក្នុងយន្តការ COVAX៕