|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក ស្រី Nguyen Thi Kim Tien បានអញ្ជើញទៅសាកសួរសុខទុកករណីអ្នកជំងឺ ប្តូរបេះដូងនិងប្តូរថ្លើមនៅ
មន្ទីពេទ្យ Viet Duc (រូបថតៈ:vietnamnet.vn )
|
(VOVworld)-នាថ្ងៃទី១២កញ្ញា រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក ស្រី
Nguyen Thi Kim Tien បានអញ្ជើញទៅសាកសួរសុខទុកករណីអ្នកជំងឺ ប្តូរបេះដូង
និងប្តូរថ្លើមនៅមន្ទីពេទ្យ Viet Duc ហើយប្រភពគ្រឿងក្នុងបាន ជញ្ចូនពីក្រុងហូជីមិញ
ទៅកាន់ក្រុងហាណូយតាមផ្លូវអាកាស។ នាបច្ចុប្បន្ន អ្នកជំងឺទាំងពីរនេះ មានសុខ
ភាពស្ថិរភាព ហើយលទ្ធផលនៃការធ្វើតេស្តសុទ្ធតែធម្មតា។ នៅទី នេះ លោកស្រី
Nguyen Thi Kim Tien បានឲ្យដឹងថា៖
“នាពេលអនាគត ប្រសិនបើមានមនុស្សបូជាគ្រឿងក្នុងច្រើន គឺយើងត្រូវ គិតដល់ការបំពាក់រថយន្តជំនាញដើម្បីបំរើការងារដឹកជញ្ជូនគ្រឿងក្នុង។ តាមរយៈ
ការដឹកគ្រឿងក្នុងដោយយន្តហោះនេះ សរឲ្យឃើញថាការរក្សា គ្រឿងក្នុងរបស់
យើង មានការច្នៃប្រឌិត ហើយគួរតែគិតដល់ការបំពាក់រថយន្តជំនាញនិងឧទ្ធម្ភាគ
ចក្រ”៕