បំពាក់ចំណេះដឹង និងជំនាញសម្រាប់អ្នកស្ម័គ្រចិត្តដែលចូលរួមបម្រើស៊ីហ្គេមលើកទី៣១

Chia sẻ

(VOVWORLD) - ចូលរួមក្នុងវគ្គហ្វឹកហ្វឺន អ្នកស្ម័គ្រចិត្តត្រូវបានបំពាក់ព័ត៌មានអំពីស៊ីហ្គេម ៣១; បណ្តុះបណ្តាល ណែនាំខ្លឹមសារអំពីការទទួល-ដឹកជញ្ជូនមន្ត្រី កីឡាករ គ្រូបង្វឹក អាជ្ញា កណ្តាល អ្នកសារព័ត៌មានមកពីប្រទេសមិត្តនានា; ការងារពិធីការ; ពិធីករ អ្នកបកប្រែ; ការងារភស្តុភា បម្រើនៅកីឡដ្ឋាន; ការទទួលស្វាគមន៍ និងជួយការងារសម្រាប់គណៈ ប្រតិភូ និងកីឡាករ-កីឡាការិនីនៅតាមមូលដ្ឋានសុខភាព អាកាសយានដ្ឋាន សណ្ឋាគារ។ ល។ តាមនោះ ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ស៊ីហ្គេមលើក ទី៣១។

នាថ្ងៃទី ៤ ខែមីនា នៅខេត្ត Bac Ninh អគ្គនាយកដ្ឋានអប់រំកាយនិងកីឡា (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Ninh រៀបចំវគ្គហ្វឹកហ្វឺនសម្រាប់អ្នកស្ម័គ្រចិត្តដែល ចូលរួម បម្រើនៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) នៅ វៀតណាមឆ្នាំ២០២២។
ចូលរួមក្នុងវគ្គហ្វឹកហ្វឺន អ្នកស្ម័គ្រចិត្តត្រូវបានបំពាក់ព័ត៌មានអំពីស៊ីហ្គេម ៣១; បណ្តុះបណ្តាល ណែនាំខ្លឹមសារអំពីការទទួល-ដឹកជញ្ជូនមន្ត្រី កីឡាករ គ្រូបង្វឹក អាជ្ញា កណ្តាល អ្នកសារព័ត៌មានមកពីប្រទេសមិត្តនានា; ការងារពិធីការ; ពិធីករ អ្នកបកប្រែ; ការងារភស្តុភា បម្រើនៅកីឡដ្ឋាន; ការទទួលស្វាគមន៍ និងជួយការងារសម្រាប់គណៈ ប្រតិភូ និងកីឡាករ-កីឡាការិនីនៅតាមមូលដ្ឋានសុខភាព អាកាសយានដ្ឋាន សណ្ឋាគារ។ ល។ តាមនោះ ត្រៀមរៀបចំឲ្យបានល្អបំផុតសម្រាប់ស៊ីហ្គេមលើក ទី៣១។
តាមការរំពឹងទុក ស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ និងខេត្ត-ក្រុងជិតខាងចំនួន១១។ ព្រឹត្តិការណ៍កីឡានេះនឹងមានការចូលរួមពីក្រុមកីឡាអាស៊ីអាគ្នេយ៍ចំនួន ១១ ដោយ មានគ្រូបង្វឹក កីឡាករកីឡាការិនី អ្នកជំនាញ និងមន្ត្រីអន្តរជាតិប្រមាណ ១ ម៉ឺននាក់៕

ប្រតិកម្មទៅវិញ