ឈុតសម្ដែងសិល្បៈនៅពិធិបំផុស (រូបថត៖ TTXVN) |
នាថ្ងៃទី១ខែមិថុនា នៅទីក្រុង Bac Lieu ក្រសួងធនធាននិងបរិស្ថានវៀត ណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu រៀបចំពិធី បំផុសសប្ដាហ៍សមុទ្រនិងកោះសមុទ្រវៀតណាម ខែធ្វើសកម្មភាពដើម្បីបរិស្ថាន ជួយជ្រោមជ្រែងទិវាមហាសាគរពិភពលោកនិងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៩។ អញ្ជើញថ្លែងនៅពិធីបំផុស ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ផែនដីដែលជាផ្ទះរួមនៃមនុស្សលោកទាំង មូលកំពុងជួបប្រទះនឹងការសាកល្បងដ៏ធ្ងន់ធ្ងរខាងបរិស្ថាន ជាពិសេសគឺបរិស្ថាន សមុទ្រ។ វៀតណាមក៏កំពុងត្រូវប្រឈមនឹងការសាកល្បងដូចគ្នាអំពីបញ្ហា បរិស្ថាននិងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពផងដែរ។ ដោយហេតុ នេះ វៀតណាមនឹងបន្តព្រួតដៃគ្នាជាមួយសហគមន៍អន្តរជាតិដើម្បីការពារបរិស្ថាន ក៏ដូចជាថែរក្សាពណ៌ខៀវនៃសមុទ្រ។ លោក Trinh Dinh Dung បានលើក សំណើរថា៖
“ចាំបាច់ត្រូវលើកទឹកចិត្តអោយសហគ្រាសនិងប្រជាជនផលិតនិងប្រើប្រាស់ផលិតផលដ៏ស្និទ្ធស្នាលជាមួយបរិស្ថាន ព្រមទាំងលើកតម្កើងមនុស្សជាគំរូដែល មានរបៀបធ្វើល្អនិងគំនិតផ្ដួចផ្ដើមល្អក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ បរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ និងអភិវឌ្ឍប្រកបដោយចីរភាព”៕