យុវជនស្វែងយល់អំពីអំពើហឹង្សាក្នុងគ្រួសារតាមគំនូរ (រូបថត៖TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី៣០ ឧសភា នៅខេត្ត Vinh Phuc បានប្រព្រឹត្តទៅពិធី បំផុសយុទ្ធនាការផ្សព្វផ្សាយព័ត៌មានស្ដីពីការបង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ សំដៅជួយជ្រោមជ្រែងខែធ្វើសកម្មភាពជាតិស្ដីពីការបង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ។ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ចាត់ទុកថា ចាំបាច់ត្រូវលើកកំពស់ការយល់ដឹង ការទទួលខុសត្រូវនិងការ ចូលរួមរបស់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់និងសង្គមទាំងមូលអំពីការបង្ការប្រឆាំង អំពើហឹង្សាក្នុងគ្រួសារ រួមចំណែកការពារនារី ជនចាស់ជរានិងកុមារ កសាង គ្រួសារប្រកបដោយសុភមង្គល។
“ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ចាំបាច់ត្រូវសហការជាមួយស្ថាប័ន ទាក់ទិននានាដើម្បីជំរុញខ្លាំងចលនា “កសាងចរិយាសម្បត្តិជនវៀតណាម” ដែលចាប់ផ្ដើមពីការអប់រំសីលធម៌ក្នុងគ្រួសារ។ទន្ទឹមនឹងនោះ បន្តវិនិយោគថែម ទៀតសំរាប់សកម្មភាពបង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ ព្រមទាំងអនុវត្តសកម្ម ភាពប្រកបដោយប្រសិទ្ធភាពដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយអំពើហឹង្សា ក្នុងគ្រួសារ ក្នុងនោះយកចិត្តទុកដាក់ជាពិសេសដល់តំបន់ណាដែលស្ថានការណ៍ អំពើហឹង្សាក្នុងគ្រួសារកើតមានឡើងយ៉ាងច្រើន”៕