បំផុសយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកុវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំពិធីបំផុសយុទ្ធនាការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយប្រធានបទ “ដើម្បីវៀតណាមដ៏រឹងមាំ និងមានសុខភាពល្អ”។ 
បំផុសយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកុវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី - ảnh 1លោកស្រីអនុរដ្ឋមន្ត្រី Nguyen Thi Lien Huong ថ្លែងមតិក្នុងពិធី (រូបថត៖ Minh Quyet/VNA)

នៅទីនេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា នាបច្ចុប្បន្នេះ វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយជោគជ័យ ហើយនារយៈពេលថ្មីៗនេះវៀតណាមបានឈានចូលដំណាក់កាលថ្មី "ការសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព"។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Lien Huong បានឲ្យដឹងថា៖        

“ដើម្បីបន្តធានាការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព និងសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែននោះ។ គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បានចេញសារថ្មីអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺ (ម៉ាស់, ការសម្លាប់មេរោគ) + វ៉ាក់សាំង + ថ្នាំ + ការព្យាបាល + បច្ចេកវិទ្យា + ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងវិធានការសមស្របផ្សេងទៀត។ ទន្ទឹមនឹងនេះ ដឹកនាំការអនុវត្តទស្សនៈដាច់ខាតគឺ មិនធ្វើសប្រហែស បាត់បង់ការប្រុងប្រយ័ត្ន និងកុំឱ្យជំងឺរាតត្បាតផ្ទុះឡើងសារជាថ្មីផងដែរ”។

ដោយបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជាង ២៦០ លានដូសជូនប្រជាពលរដ្ឋ វៀតណាមគឺជាប្រទេសមួយដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក។ អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ ១៩ មិនអាចគ្រប់គ្រងបានទាំងស្រុងមុនឆ្នាំ ២០២៣ ឡើយ ហើយជំងឺរាតត្បាតកូវីដ ១៩ អាចផ្ទុះឡើងវិញយ៉ាងស្មុកស្មាញជាង ជាមួយវីរុសបំប្លែងខ្លួនថ្មី។ ដូច្នេះហើយវៀតណាម នៅតែបន្តអនុវត្តន៍វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ៕

ប្រតិកម្មទៅវិញ