បំផុសពានរង្វាន់ទូទាំងប្រទេសស្ដីពីព័ត៌មានកិច្ចការបរទេសលើកទី ១០

Chia sẻ
(VOVWORLD) - ឆ្នាំនេះជាខួបលើកទី១០ (២០១៤ - ២០២៤) នៃពានរង្វាន់ទូទាំងប្រទេសស្ដីពីព័ត៌មានកិច្ចការបរទេស។
បំផុសពានរង្វាន់ទូទាំងប្រទេសស្ដីពីព័ត៌មានកិច្ចការបរទេសលើកទី ១០ - ảnh 1លោក Vu Thanh Mai អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមអញ្ជើញថ្លែងក្នុងពិធីបំផុស 

នាព្រឹកថ្ងៃទី ២៨ មីនា នៅទីក្រុងហាណូយ គណៈដឹកនាំការងារព័ត៌មានកិច្ចការបរទេស នៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម និងទូរទស្សន៍វៀតណាមបានរៀបចំពិធីបំផុសពានរង្វាន់ទូទាំងប្រទេសស្ដីពីព័ត៌មានកិច្ចការបរទេសលើកទី ១០។ ពានរង្វាន់នេះមានគោលបំណងលើកតម្កើងកម្លាំងបំពេញការងារព័ត៌មានកិច្ចការបរទេស រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពឃោសនា ផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវប្បធម៌ បញ្ញាវៀតណាមទៅកាន់ពិភពលោក ក៏ដូចជានាំពិភពលោកមកវៀតណាមផងដែរ។

អញ្ជើញថ្លែងក្នុងពិធីបំផុស លោក Vu Thanh Mai អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសង្កត់ធ្ងន់ថា ឆ្នាំនេះជាខួបលើកទី១០ (២០១៤ - ២០២៤) នៃពានរង្វាន់ទូទាំងប្រទេសស្ដីពីព័ត៌មានកិច្ចការបរទេស។ ក្រោយរយៈពេល ១០ ឆ្នាំ ពានរង្វាន់កាន់តែត្រូវបានពង្រីក និងផ្លាស់ប្ដូរថ្មី រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់គុណភាព និងឥទ្ធិពលនៃវិស័យព័ត៌មានកិច្ចការបរទេសវៀតណាម ព្រមទាំងរួមចំណែកទៅក្នុងការកសាង និងអភិវឌ្ឍន៍រូបភាពជាតិនៅលើឆាកអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ