|
បំផុសទិវាទិញទំនិញ online ឆ្នាំ ២០១៤ (Image: baomoi.vn) |
(VOVworld) – នារសៀលថ្ងៃទី ១ ធ្នូរ នៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្ម វៀតណាមបានរៀបចំទិវាទិញទំនិញ online ឆ្នាំ ២០១៤។ សកម្មភាពនេះនឹងចាប់ផ្តើម
នាថ្ងៃទី ៥ ធ្នូរខាងមុខ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បណ្ដាអាទិភាពនឹងត្រូវបានអនុវត្ត សំរាប់រាល់សកម្មភាពដោះដូរលើគេហទំព័រដែលចូលរួមកម្មវិធីនេះក្នុងទូទាំងប្រទេស
វៀតណាម។ គោលដៅនៃទិវាទិញទំនិញ online គឺសំដៅទាក់ទាញការចូលរួមរបស់
បុគ្គលអង្គភាពាអាជីវកម្មនិងអង្គការនានាតាមរយៈនោះ ជំរុញចលានទិញទំនិញ online រួមចំណែកបើកទូលាយទីផ្សារពាណិជ្ជ កម្មអេឡេកត្រូនិកនភវៀតណាម។ ជាពិសេគឺ អតិថិជនទទួលបានសេវ៉ាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។ រហូតមកដល់ពេលនេះ មានអង្គភាពអាជីវកម្មចំនួន ៨ រយឈរឈ្មោះចូលរួម កម្មវិធីនេះ៕