បំផុសទេពកោសល្យវ័យក្មេងវៀតណាមមានសមទ្ធភាពខ្ពស់សម្រាប់បោះជំហានទៅមុខ

Chia sẻ
(VOVWORLD) - តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អចិន្ត្រៃយ៍លេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Vo Van Thuong សង្ឃឹមថា ពានរង្វាន់នេះនឹងត្រូវបានអភិវឌ្ឍន៍កាន់តែខ្លាំងឡើងជាលំដាប់ ហើយនឹងបន្តជាកម្លាំងចលករសម្រាប់យុវជនទូទាំងប្រទេស។ 
បំផុសទេពកោសល្យវ័យក្មេងវៀតណាមមានសមទ្ធភាពខ្ពស់សម្រាប់បោះជំហានទៅមុខ - ảnh 1អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ TTXVN)

ដូចដែលបានជម្រាបជូនព័ត៌មាន មុននេះនាយប់ថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមូលនិធិឧបត្ថម្ភទេពកោសល្យយុវជនវៀតណាមបានរៀបចំពិធីលើកសរសើរយុវជនគំរូវៀតណាមចំនួន ១០ រូប និងគំរូយុវជនវៀតណាមមានយថាទស្សន៍ចំនួន ១០ រូប  រួមទាំងអបអរខួបលើកទី ២៥ ឆ្នាំ នៃពានរង្វាន់គំរូយុវជនឆ្នើមវៀតណាម។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អចិន្ត្រៃយ៍លេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Vo Van Thuong សង្ឃឹមថា ពានរង្វាន់នេះនឹងត្រូវបានអភិវឌ្ឍន៍កាន់តែខ្លាំងឡើងជាលំដាប់ ហើយនឹងបន្តជាកម្លាំងចលករសម្រាប់យុវជនទូទាំងប្រទេស។ ដើម្បីលើកកម្ពស់ឋានៈនិងកិត្យានុភាពនៃពានរង្វាន់នេះ នាពេលខាងមុខ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានស្នើដល់មជ្ឈឹមសម្ព័ន្ធយុវជន មូលនិធិឧបត្ថម្ភទេពកោសល្យយុវជនវៀតណាម និងកាសែត Tien Phong - ភ្នាក់ងារអចិន្ត្រៃយ៍នៃមូលនិធិនិងបន្តលើកកម្ពស់ឋានៈ កិត្យានុភាព និងទំហំនៃមូលនិធិនិងរង្វាន់ជាមួយនឹងសកម្មភាពដែលមានអត្ថន័យនិងជាក់ស្តែងបន្ថែមទៀត ដើម្បីជួយទេពកោសល្យវ័យក្មេងកាន់តែមានសមត្ថភាពដើម្បីបោះជំហានទៅមុខ៖ “ទេពកោសល្យវ័យក្មេង គំរូវ័យក្មេង ដោយសម្ព័ន្ធយុវជនបានរកឃើញនិងផ្តល់កិត្តិយស ត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ ជាមួយគ្នានោះ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច សង្គមទាំងមូលនិងគ្រួសារនីមួយៗ ត្រូវយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីទេពកោសល្យវ័យក្មេងមានឱកាស បញ្ជាក់ពីទេពកោសល្យនិងគតិបណ្ឌិតរបស់ខ្លួន រួមចំណែកទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការអភិវឌ្ឍប្រទេសជាតិនិងស្រុកកំណើតផងដែរ”

ក្នុងឱកាសនេះ មូលនិធិឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀតណាមនិងបុគ្គល ២ រូបត្រូវ ទទួលបានវិញ្ញាបនប័ត្រកិត្តិយសពីនាយករដ្ឋមន្រ្តី ចំពោះស្នាដៃក្នុងការស្វែងរកនិងលើកកម្ពស់ទេពកោសល្យវ័យក្មេង៕

ប្រតិកម្មទៅវិញ