ដើម្បីជួយជ្រោមជ្រែងថ្ងៃអាទិត្យបៃតងទូទាំងប្រទេសលើកទី៣ និងអនុវត្តន៍ កម្មវិធី “ដើមឈើបៃតងរាប់លានដើម - ដើម្បីវៀតណាមបៃតង” នាថ្ងៃទី ២៤ កក្កដា មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញបានរៀបចំពិធីបំផុសចលនាដាំដើមឈើក្នុងនគរនៅទីក្រុងហូជីមិញ។
កម្មវិធី “ដើមឈើបៃតងរាប់លានដើម - ដើម្បីវៀតណាមបៃតង” ត្រូវបានរៀបចំ ឡើងដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជន និងប្រជាជនអំពីតួនាទីរបស់ព្រៃឈើ បញ្ហាការពារព្រៃឈើ ធនធានទឹក បរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការតភ្ជាប់សហគមន៍។ ក្នុងក្របខ័ណ្ឌនៃកម្មវិធី ក្រៅពីការដាំដើមឈើថ្មីចំនួន ៦ម៉ឺន ដើមនៅព្រៃឈើនៅខ្សែទឹកផ្នែកខាងលើ នៅ Dak Lak និង Dak Nong នោះ កម្មវិធីក៏ រៀបចំសកម្មភាពដាំដើមឈើថ្មីនៅតំបន់ទីក្រុង ដោយមានបំណងចង់បង្កើតតំបន់ បៃតងបន្ថែមទៀតនៅក្នុងទីក្រុង រីកសាយភាយសារអំពីបរិស្ថានបៃតង។ តាមនោះ គណៈចាត់តាំងមានបំណងចង់អំពាវនាវឲ្យយុវជន និងប្រជាជនទាំងមូល ចូលរួមថែទាំ និងការពារព្រៃឈើ ពង្រីកតម្លៃឲ្យបានពេញលេញ ដែលដើមឈើនាំមកជូនបរិស្ថាន និងមនុស្សគ្រប់រូប៕