បំផុសចលនា "សារមួយ មនោសញ្ចេតនារាប់លានផ្ញើរជូនអ្នកជំងឺមហារីក"

Chia sẻ
(VOVWORLD) - កាលពីយប់ថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល និងមូល និធិជួយឧបត្ថម្ភអ្នកជម្ងឺមហារីក "ថ្ងៃស្អែកដ៏ភ្លឺស្វាង" បានរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈ រៃអង្គាសមូលនិធិឧបត្ថម្ភអ្នកជម្ងឺមហារីកក្រីក្រ។
បំផុសចលនា "សារមួយ មនោសញ្ចេតនារាប់លានផ្ញើរជូនអ្នកជំងឺមហារីក" - ảnh 1ប្រតិភូផ្ញើសារជួយឧបត្ថម្ភអ្នកជម្ងឺមហារីកក្រីក្រតាមរយៈយុទ្ធនាការ "សារមួយ មនោសញ្ចេតនារាប់លានផ្ញើរជូនអ្នកជម្ងឺមហារីក" ឆ្នាំ ២០២៣។ (រូបថត៖ quochoi.vn)
ក្រៅពីការសម្ដែងសិល្បៈដ៏វិសេសវិសាល កម្មវិធីក៏ដំណាល់រឿងរ៉ាវស្ដីពីពលភាពរបស់អ្នកជំងឺមហារីកផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ មូលនិធិជួយឧបត្ថម្ភអ្នក ជម្ងឺមហារីក "ថ្ងៃស្អែកដ៏ភ្លឺស្វាង" បានបំផុសយុទ្ធនាការ៖ "សារមួយ មនោសញ្ចេត នារាប់លានផ្ញើរជូនអ្នកជម្ងឺមហារីក" ឆ្នាំ ២០២៣។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan បានមានប្រសាសន៍ថា៖
“មូលនិធិ ថ្ងៃស្អែកដ៏ភ្លឺស្វាង បានខិតខំប្រឹងប្រែងកសាងស្ពានរវាងសហគមន៍ និងអ្នកជំងឺមហារីក ដោយបង្កើតឥទ្ធិពលរីករាលដាលនៅក្នុងសង្គម។ សកម្មភាព និងកម្មវិធីដែលមានតម្លៃជាង ៥៧,៦ លានដុល្លារអាមេរិក សម្រាប់អ្នកជំងឺ និងកុមារ មានជម្ងឺមហារីកក្រីក្រ គឺជាតួរលេខគួរឱ្យចាប់អារម្មណ៍ និងពោរពេញទៅដោយអត្ថ ន័យ ព្រមទាំងបញ្ជាក់ពីទិសដៅត្រឹមត្រូវនៃផ្នែកសុខាភិបាលនៅពេលបង្កើតមូល និធិ។ ទាំងអស់បាននាំមកនូវឱសថខាងស្មារតីដែលមិនអាចកាត់ថ្លៃបាន ជួយអ្នកជម្ងឺ ឱ្យទទួលបានក្តីសង្ឃឹម ពលភាព និងជំនឿជាក់”៕

ប្រតិកម្មទៅវិញ