អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចលោក Le Tan Dung បានបើកការប្រលង “គំនិតផ្តួចផ្តើមចាប់ផ្តើមអាជីវកម្មសម្រាប់សិស្សនិងនិស្សិតនៃគ្រឹះស្ថានអប់រំវិជ្ជាជីវៈ” (រូបថត៖ baotintuc.vn) |
នាព្រឹកថ្ងៃទី១៨ មិថុនា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ(ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានសហការជាមួយមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិ( UNFPA) រៀបចំពិធីបំផុសការប្រឡង“គំនិតនៃការចាប់ផ្តើមអាជីវកម្មសម្រាប់សិស្សានុសិស្ស និស្សិត អប់រំវិជ្ជាជីវៈ” នៅឆ្នាំ២០២១ - Startup Kite ឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុន។
ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Le Tan Dung បានអះអាងថា៖ ពិធីបំផុសការប្រឡង “គំនិតផ្តួចផ្តើមចាប់ផ្តើមអាជីវកម្មសម្រាប់សិស្សនិងនិស្សិតនៃគ្រឹះស្ថានអប់រំវិជ្ជាជីវៈ” ឆ្នាំ២០២១នេះ គឺសកម្មភាពមួយសំដៅអនុវត្តន៍ប្រកបដោយជោគជ័យនូវគម្រោង “គាំទ្រសិស្សា នុសិស្ស ក្នុងការចាប់ផ្តើមអាជីវកម្មរហូតដល់ឆ្នាំ២០២៥” របស់នាយករដ្ឋមន្រ្តី។ កម្មវិធីនេះ ឆ្ពោះទៅរកគំនិតនិងគម្រោងដែលមានបរិមាណខ្ពស់ នៃការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថលលើគ្រប់វិស័យដើម្បីថែទាំ និងគាំទ្រដល់មនុស្សចាស់ និងជនពិការ ក្នុងបរិបទនៃជំងឺកូវីដ ១៩ និងស្ថានភាពធម្មតាបែបថ្មី។
ពិធីប្រគល់ពានរង្វាន់ Startup Kite ២០២១ នឹងត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃទិវាចាប់ផ្តើមអាជីវកម្មជាតិ សម្រាប់សិក្សានុសិស្ស និស្សិត អប់រំវិជ្ជាជីវៈ នៅខែ វិច្ឆិកាឆ្នាំ ២០២១ នៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម៕