បំផុសកម្មវិធីស្វែងយល់បទពិសោធន៍ជាមួយបេតិកភ័ណ្ឌវប្បធម៌អរូបីវៀតណាមឆ្នាំ២០១៦

Chia sẻ

(VOVworld)-នារសៀលថ្ងៃទី១៨សីហា មូលនីធិវប្បធម៌ហាណូយបានបំផុសកម្មវិធី “ត្រឡប់ មកប្រភពដើម- ស្វែងយល់បទពិសោធន៍ជាមួយបេតិកភ័ណ្ឌវប្បធម៌អរូបីវៀតណាមឆ្នាំ២០១៦

បំផុសកម្មវិធីស្វែងយល់បទពិសោធន៍ជាមួយបេតិកភ័ណ្ឌវប្បធម៌អរូបីវៀតណាមឆ្នាំ២០១៦ - ảnh 1
បំផុសកម្មវិធីស្វែងយល់បទពិសោធន៍ជាមួយបេតិកភ័ណ្ឌវប្បធម៌អរូបីវៀតណាមឆ្នាំ២០១៦

(VOVworld)-នារសៀលថ្ងៃទី១៨សីហា មូលនីធិវប្បធម៌ហាណូយបានបំផុសកម្មវិធី
“ត្រឡប់ មកប្រភពដើម- ស្វែងយល់បទពិសោធន៍ជាមួយបេតិកភ័ណ្ឌវប្បធម៌អរូបី
វៀតណាមឆ្នាំ២០១៦

”។ របៀបរៀបចំកម្មវិធីនេះគឺបញ្ចូនក្រុមមិត្តក្មេងចូលរួមសកម្មភាពស្វែងយល់បទ
ពិសោធន៍ នៅតាមទីតាំងបេតិកភ័ណ្ឌជាក់ស្តែង។ កម្មវិធីនេះគឺបានអនុវត្តនៅ ភូមិ
របរសិប្បកម្មប្រពៃណីចំនួន៥រួមមាន ភូមិរបរអំបុក Me Tri គ្រឿងភាជន៍ Bat Trang
 កន្ទុំរុយឬស្សី Thach Xa តុក្កតាទឹក Dao Thuc និងភូមិរបរគំនូរប្រជាប្រិយ Dong Ho
។ លោក Dinh Thanh Tien នៅភូមិរបររបាំតុក្កតាទឹក Dao Thuc បានឲ្យដឹងថា៖

“ការពង្រីកនិងរក្សាសិល្បៈប្រពៃណីរបស់វៀតណាមជាបញ្ហាដែលត្រូវផ្តោតការយក
ចិត្តទុក ដាក់ជាពិសេស។​មូលនីធិវប្បធម៌ហាណូយបានរួមសហការជាមួយ ភូមិរបរ
តុក្កតាទឹក Dao Thuc អនុវត្តយកម្មវិធីស្វែងយល់បេតិកភ័ណ្ឌវប្បធម៌អរូបីសំដៅនាំមិត្ត
វ័យក្មេងទាំងអស់ខិត មកជិតជាមួយសិល្បៈប្រពៃណីឲ្យបានច្រើនថែមទៀត”។

កម្មវិធីនេះបានប្រព្រឹត្តទៅសំដៅរួមចំណែកផ្សព្វផ្សាយប្រកបដោយប្រសិទ្ធិភាពនូវរូប
ភាពនិងតម្លៃរបស់បេតិកភ័ណ្ឌវប្បធម៌អរូបីហាណូយទៅដល់ប្រជាជនទូទាំងប្រទេស
និងមិត្ត ភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ