|
បំផុសកម្មវិធី៖គុណភាពមាសជលផលវៀតណាម |
(VOV)_នាព្រឹកថ្ងៃទី៣១មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទកាសែត
ស្ដីអំពី៖ពិធីបំផុសកម្មវិធីជ្រើសរើសនិងប្រគល់ជូនកិត្តិនាម” គុណភាពមាសជលផល
វៀតណាម” សំរាប់អង្គភាព បុគ្គលឆ្នើមចំនួន១០០។ កម្មវិធីនេះត្រូវបានរៀបចំឡើង
ជារៀងរាល់៥ឆ្នាំពីរដង ចាប់ផ្តើមពីឆ្នាំ២០០៩មក។ កិត្តិនាម” គុណភាពមាសជលផល
វៀតណាម” ត្រូវបានវាយតំលៃទៅលើបទដ្ឋានចំនួន៤គឺ៖ ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រសិទ្ធ
ភាពសង្គមកិច្ច អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផលិតកម្ម ការពារប្រភពធនធាន
និងបរិស្ថានអេកូឡូស៊ី។ កិត្តិនាមនេះមិនគ្រាន់តែលើកទឹកចិត្តសមូហភាព បុគ្គលនិង
សហគ្រាសនៃផ្នែកជលផល សកម្មផលិតកម្ម លើកកំពស់តំលៃផលិតផល កសាងនិង
អភិវឌ្ឍន៍ពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ អនុ
វត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងផលិតកម្ម នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច លើកកំ
ពស់កម្លាំងប្រកួតប្រជែងក្នុងដំណាក់កាលធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិទៀតផង៕