បំផុសកម្មវិធី “ដើមឈើរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង“

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតភេសជ្ជៈ Suntory PepsiCo វៀតណាមបានចុះហត្ថលេខាលើកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ និងការដាំព្រៃឈើដំណាក់កាល ២០២១ - ២០២៣ និងបំផុសចលនា "ដើមឈើរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង" ឆ្នាំ ២០២១។
បំផុសកម្មវិធី “ដើមឈើរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង“ - ảnh 1លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Bui Quang Huy (រូបថត៖ thanhnien.vn)

យោងតាមកម្មវិធីដែលបានចុះហត្ថលេខា គណៈចាត់តាំងកម្មវិធី "ដើមឈើរាប់លានដើម - ដើម្បីប្រទេសវៀតណាមបៃតង" នឹងធ្វើការដាំដុះ និងថែរក្សាដើមឈើចំនួន ១ លានដើមនៅតំបន់ព្រៃដែលតែងតែទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ និង ការបាក់ដី។ លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Bui Quang Huy បានឲ្យដឹងថា៖

“នេះជាសកម្មភាពជាក់ស្តែង សំដៅគាំទ្រគម្រោងដាំដើមឈើចំនួន ១ ពាន់លានដើមក្នុងដំណាក់កាល ២០២១-២០២៥ របស់លោកនាយករដ្ឋមន្ត្រី និងគោលដៅដល់ឆ្នាំ ២០២៥ សម្ព័ន្ធយុវជននឹងដាំដុះ និងថែរក្សាដើមឈើចំនួន ១ លានដើមនៅតំបន់ព្រៃដែលតែងតែទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ និង ការបាក់ដី។ ខ្ញុំ អំពាវនាវឱ្យសមាជិកសម្ពន្ធយុវជន យុវជនរួមកម្លាំងកាយចិត្តគ្នាពីការងារតូចតាចបំផុត ដូចជាចូលរួមផ្សព្វផ្សាយសាររបស់កម្មវិធីនេះគឺ ការពារព្រៃឈើ ការពាបរិស្ថានរស់នៅធម្មជាតិនៅជំវិញ ព្រមទាំងរួមជាមួយសម្ព័ន្ធយុវជនអនុវត្តន៍ការស្ដារព្រៃឈើឡើងវិញ អភិវឌ្ឍន៍ដើមឈើរ ការពារបរិស្ថាន និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុផងដែរ”៕

ប្រតិកម្មទៅវិញ