នាថ្ងៃទី១៩ ខែសីហា បានប្រព្រឹត្តទៅពិធីបំផុសកម្មវិធី គំនិតផ្ដួចផ្ដើមយុវវ័យវៀត ណាមជាសកល (InnoCity Global Launching) ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូរវាងមជ្ឈ មណ្ឌលនវានុវត្តភាពជាតិវៀត ណាម ជាមួយទីតាំងជិត២៥០ផ្សេងទៀតនៅតាម ប្រទេសចំនួន១៦លើពិភពលោក។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានអ្នក តំណាងនៃក្រសួងផែនការនិងវិនិយោគ ក្រសួងការបរទេស ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ស្ថានទូតវៀតណាមនៅឯបរទេស សហ គមន៍ជំនាញការនិងបញ្ញាវ័ន្តវៀតណាមនៅឯបរទេស។
លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តភាព ជាតិ ចំណុះក្រសួងផែនការនិងវិនិយោគ។ |
ថ្លែងនៅពិធីបំផុសកម្មវិធី លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តភាព ជាតិ ចំណុះក្រសួងផែនការនិងវិនិយោគ បានឲ្យដឹងថា៖
“កម្មវិធីគឺជាការប្រមូលផ្ដុំនៃកម្លាំងកាយចិត្ត ប្រាជ្ញា និងភាពក្លៀវក្លារបស់បញ្ញាវ័ន្ត វ័យក្មេងជាច្រើនដែលកំពុងសិក្សាស្រាវជ្រាវនិងធ្វើការនៅអឺរ៉ុប ព្រមទាំងក៏បង្ហាញពី ទឹកចិត្តឆ្ពោះទៅមាតុប្រទេសរបស់ពួកគាត់ក្នុងបរិបទនាបច្ចុប្បន្នផងដែរ។ យើងខ្ញុំមាន បំណងថា តាមរយៈកម្មវិធីនេះនឹងទាក់ទាញបានបញ្ញាវ័ន្តវៀតណាមកាន់តែច្រើន ចូលរួមផ្ដួចផ្ដើមគំនិត ដំណោះស្រាយចំពោះបញ្ហានានារបស់ប្រទេសជាតិ។ ទន្ទឹម នឹងនោះ តាមរយៈកម្មវិធី មជ្ឈមណ្ឌលនវានុវត្តភាពជាតិនឹងប្រមូលផ្ដុំប្រភពធនធាន នានាដើម្បីជួយឧបត្ថម្ភវិស័យនវានុវត្តភាពរបស់បញ្ញាវ័ន្តវៀតណាម បម្រើគោលដៅ អភិវឌ្ឍរបស់ប្រទេសជាតិ”។
គួរឲ្យជម្រាបបន្ថែមទៀតថា កម្មវិធី គំនិតផ្ដួចផ្ដើមយុវវ័យវៀតណាមជាសកល (ហៅកាត់ថា InnoCity) ត្រូវបានរៀបចំឡើងតាមសំណើររបស់សម្ព័ន្ធសមាគមន៍និស្សិត វៀតណាមនៅអឺរ៉ុប ក្រោមការគាំពាររបស់មជ្ឈមណ្ឌលនវានុវត្តភាពជាតិ៕