បំផ្ទុះវិហារនៅប៉ាគីស្ថាន៖ មនុស្សជិត ២០០នាក់បានស្លាប់និងរងរបួស គ្រប់តំបន់ទាំង អស់បានប្រកាសស្ថានភាពអាសន្ន

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែមករា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shebaz Sharif បាន ចាត់ទុកថា ករណីបំផ្ទុះនៅក្នុងវិហារក្នុងទីក្រុង Peshawar ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប៉ាគីស្ថាន គឺជាការវាយប្រហារដោយអត្តឃាត ហើយបានបញ្ជាក់ថា ជនដៃដល់នឹងត្រូវកំទេច។

បំផ្ទុះវិហារនៅប៉ាគីស្ថាន៖ មនុស្សជិត ២០០នាក់បានស្លាប់និងរងរបួស គ្រប់តំបន់ទាំង អស់បានប្រកាសស្ថានភាពអាសន្ន - ảnh 1កងកម្លាំងសន្តិសុខហ៊ុំព័ទ្ធកន្លែងកើតហេតុបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមក្នុងទីក្រុង Peshawar។ (រូបថត៖ AFP)

យោងតាមព័ត៌មានថ្មីបំផុត ចំនួនអ្នកស្លាប់ក្នុងករណីបំផ្ទុះបានកើនឡើងដល់៤៧នាក់ និង១៥០នាក់រងរបួស។ ករណីបំផ្ទុះបានកើតឡើងនៅថ្ងៃដដែល នៅវិហារឥស្លាមដែលស្ថិតនៅក្នុងមណ្ឌលមួយ រួមជាមួយទីស្នាក់ការប៉ូលីសខេត្ត និងការិយាល័យប៉ូលីសប្រឆាំងភេរវកម្មនៃទីក្រុង។ នៅពេលដែលការផ្ទុះកើតឡើង មានមនុស្សប្រមាណ ២៦០នាក់ កំពុងបួងសួងនៅក្នុងវិហារ រួមទាំងប៉ូលីសជាច្រើននាក់។ ផ្នែក មួយនៃវិហារបានដួលរលំ។ បច្ចុប្បន្ននេះ មនុស្សជាច្រើននៅតែជាប់គាំងនៅក្រោមគំនរបាក់បែក។

នៅលើបណ្ដាញសង្គម Twitter លោក Sarbakaf Mohmand មេបញ្ជាការម្នាក់នៃ ក្រុមតាលីបង់នៅប៉ាគីស្ថាន បានទទួលខុសត្រូវចំពោះការវាយប្រហារបង្ហូរឈាមខាង លើ។ សាខានៃក្រុមតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថាន មានឈ្មោះថា Tehreek-e-Taliban Pakistan (TTP) ដែលបានបះបោរនៅប្រទេសអាស៊ីខាងត្បូងនេះ អស់រយៈ ពេល ១៥ ឆ្នាំមកហើយ។ ករណីបំផ្ទុះបានកើតឡើងប៉ុន្មានសប្តាហ៍ ក្រោយពីក្រុមប្រដាប់ អាវុធនេះ បញ្ឈប់បទឈប់បាញ់ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ហើយបង្កើនការវាយ ប្រហារនៅក្នុងប្រទេស។ ក្រោយពីករណីបំផ្ទុះនេះ បណ្តាខេត្តនានានៅទូទាំងប្រទេសប៉ាគីស្ថានបានប្រកាសស្ថានភាពអាសន្នខ្ពស់៕

ប្រតិកម្មទៅវិញ