បែបបទការពារព្រំដែនអេឡិចត្រូនិចត្រូវបានអនុវត្ត ២៤ ម៉ោង/២៤ម៉ោង

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបបានចេញសេចក្តីសម្រេចស្តីពីការអនុវត្តបែបបទការពារព្រំដែនអេឡិចត្រូនិចតាមច្រកទ្វារព្រំដែន ដែលគ្រប់គ្រងដោយក្រសួងការពារប្រទេសវៀតណាម។
បែបបទការពារព្រំដែនអេឡិចត្រូនិចត្រូវបានអនុវត្ត ២៤ ម៉ោង/២៤ម៉ោង - ảnh 1 បែបបទការពារព្រំដែនអេឡិចត្រូនិចត្រូវបានអនុវត្ត ២៤ ម៉ោង/២៤ម៉ោង

សេចក្តីសំរេចនេះបានកំណត់លើការអនុវត្តបែបបទការពារព្រំដែនអេឡិចត្រូនិចចំពោះមនុស្ស អ្នកបើកបរ អ្នកធ្វើដំណើរតាមយានយន្ត យានយន្តចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនសំខាន់ៗផ្សេងៗទៀតនៅតាមព្រំដែនជើងគោក ព្រមទាំងសំរាប់នាវាវៀតណាមដែលធ្វើដំណើរតាមផ្លូវទឹកក្នុងស្រុកដែលចូលចតនិងចាកចេញពីច្រកព្រំដែននៅកំពង់ផែនានា និងផ្តល់ទិដ្ឋាការនៅច្រកទ្វារព្រំដែនអន្តរជាតិលើដីគោក និងច្រកទ្វារព្រំដែនកំពង់ផែដែលគ្រប់គ្រងដោយក្រសួងការពារប្រទេសវៀតណាមផងដែរ។ ទាក់ទងនឹងបែបបទការពារព្រំដែនតាមច្រកទ្វារព្រំដែនជើងគោក សេចក្តីសម្រេចបានកំណត់លើបែបទការពារព្រំដែនអេឡិចត្រូនិចជើងគោក ត្រូវបានអនុវត្តក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោងក្នុងមួយថ្ងៃសម្បីតែគិតទាំងថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យជាតិផងដែរ៕

ប្រតិកម្មទៅវិញ