បន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន

Bich Thuan/អ្នកយកព័ត៌មាន VOV ប្រចាំនៅចិន
Chia sẻ

(VOVWORLD) - ក្នុងឱកាសដែលអគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son មានអត្ថបទមួយ ចុះផ្សាយក្នុងកាសែតប្រជាជន - ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សកុម្មុយនិស្តចិន។

បន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍មួយ ដែលបានប្រារព្ធឡើងនៅប្រទេសចិន (រូបថត៖ VOV ប៉េកាំង)

អត្ថបទបានសរសេរថា មហាសន្និបាតតំណាងលើកទី២០ របស់បក្សកុម្មុយនិស្តចិន មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជីវភាពនយោបាយរបស់បក្ស និងរដ្ឋចិនប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់ដែលទាក់ទាញការចាប់អារម្មណ៍ពីពិភពលោកទាំងមូលផងដែរ។ អត្ថបទបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រជាជនចិននឹងសម្រេចបានជោគជ័យនូវគោលដៅ "១០០ឆ្នាំជាលើកទីពីរ" កសាងប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ប្រជាធិបតេយ្យ អរិយ្យធម៌ សុខដុមរមនា និងស្រស់ស្អាត។ វៀតណាមតែងតែគាំទ្រការអភិវឌ្ឍឥតឈប់ឈររបស់ចិន ដោយរួមចំណែកយ៉ាងសំខាន់ និងវិជ្ជមានចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

អត្ថបទបានសង្កត់ធ្ងន់ថា វៀតណាមជឿជាក់ និងរំពឹងថា ទំនាក់ទំនងវៀតណាម-ចិន នឹងទទួលបានកម្លាំងចលករថ្មីជានិច្ច ហើយអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ