បន្តអនុវត្តន៍យន្តការទូទាត់ថ្លៃពិនិត្យព្យាបាលជំងឺសម្រាប់អ្នកដែលឆ្លងជំងឺកូវីដ-១៩

Chia sẻ

(VOVWORLD) - នៅប្រទេសវៀតណាម ប្រព័ន្ធនយោបាយទាំងមូលបាន ចូលរួមក្រោមស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចប្រយុទ្ធប្រឆាំងនឹងសត្រូវ” ដោយកំណត់ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនគឺចម្បងនិងសំខាន់បំផុត។ 

បន្តអនុវត្តន៍យន្តការទូទាត់ថ្លៃពិនិត្យព្យាបាលជំងឺសម្រាប់អ្នកដែលឆ្លងជំងឺកូវីដ-១៩ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយបណ្ដា ខេត្តក្រុងដើម្បីប្រមូលមតិយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចំពោះការ អនុវត្តសេចក្តីសម្រេចចិត្តលេខ ៣០ របស់រដ្ឋសភា ស្តីពីគោលនយោបាយបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ ថា៖ ជំងឺរាតត្បាត កូវីដ-១៩ គឺជាជំងឺឆ្លងដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើង ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងអស់ជុំវិញពិភពលោក រួមទាំង ប្រទេសអភិវឌ្ឍន៍ផងដែរ។ នៅប្រទេសវៀតណាម ប្រព័ន្ធនយោបាយទាំងមូលបាន ចូលរួមក្រោមស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចប្រយុទ្ធប្រឆាំងនឹងសត្រូវ” ដោយកំណត់ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនគឺចម្បងនិងសំខាន់បំផុត។ នៅក្នុងដំណើរការដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាត បញ្ហាជាច្រើនកើតឡើងដែល មិនត្រូវបានចែងនៅក្នុងច្បាប់ ឬខុសពីបទបញ្ញត្តិ និងច្បាប់បច្ចុប្បន្ន។ ឧបនាយករដ្ឋ មន្ត្រីលោក Vu Duc Dam បានស្នើឲ្យក្រសួងសុខាភិបាលបន្តអនុវត្តន៍យន្តការទូទាត់ថ្លៃ ពិនិត្យសុខភាព និងព្យាបាលជំងឺសម្រាប់អ្នកដែលឆ្លងជំងឺកូវីដ-១៩; វាយតម្លៃបន្ថែមពីរ បៀបរបប គោលនយោបាយជួយឧបត្ថម្ភប្រជាជន ធានាសុខុមាលភាពសង្គម។ ទន្ទឹម នឹងនោះ ក្រសួងសុខាភិបាលគួរតែបំពេញបន្ថែម បកស្រាកបំភ្លឺការជំពាក់ជំពិនខាង របៀបរបប ដែលត្រូវកែលម្អបន្ថែមទៀត; ត្រៀមបម្រុងករណីដែលជំងឺរាតត្បាតមាន ការវិវឌ្ឍន៍ដ៏ស្មុគស្មាញផងដែរ៕

ប្រតិកម្មទៅវិញ