បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព​នូវគម្រោង​មេស្ដីពី​ការដែលវៀតណាម​ចូល​រួម​បេសកកម្មថែរក្សា​សន្តិភាព​នៃអង្គការ​សហ​ប្រជាជាតិ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំបូកសរុបស្ដីពី ការដែលវៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិសភាពនៃអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០១២ - ២០២០។ 
បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព​នូវគម្រោង​មេស្ដីពី​ការដែលវៀតណាម​ចូល​រួម​បេសកកម្មថែរក្សា​សន្តិភាព​នៃអង្គការ​សហ​ប្រជាជាតិ - ảnh 1កិច្ចប្រជុំបូកសរុបស្ដីពី ការដែលវៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិសភាពនៃអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០១២ - ២០២០ (រូបថត៖ qdnd.vn)

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួង ស្ថាប័នមជ្ឈឹម តំណាងថ្នាក់ដឹកនាំនៃអង្គភាពមួយចំនួន របស់ក្រសួងការពារប្រទេស និងនាយទាហានដែលបានចូលរួមអនុវត្តន៍បេសកកម្មថែរក្សាសន្តិភាពបានចែករំលែកមតិយោបល បទពិសោធន៍ និងលើកដំណោះស្រាយសំរាប់កងកម្លាំងថែរក្សាសន្តិភាពវៀតណាមបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងមេស្ដីពីការដែលវៀតណាមចូលរួមបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការរក្សាកងពេទ្យកម្រិត ២ នៅស្ថានបេសកកម្មស៊ូដង់ខាងត្បូងនោះ កងកម្លាំងថែរក្សាសន្តិភាពវៀតណាមនឹងស្វែងរកឱកាសអនុវត្តន៍ក្រុមវិស្វកម្ម ពង្រីកកងរាជអាវុធហត្ថ និងក្រុមឧទ្ធម្ភាគចក្រដឹកជញ្ជូន ក៏ដូចជាបញ្ជូននាយទាហានឈរឈ្មោះក្នុងតំណែងដឹកនាំនានានៅតាមស្ថានបេសកកម្ម និងស្ថាប័ននានារបស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ